ព័ត៌មាន
ឯកឧត្តម ឌិត ទីណា ចូលរួមកិច្ចប្រជុំពិភាក្សាលើការពិនិត្យលើខ្លឹមសារនៃក្របខណ្ឌកម្មវិធី FAO ២០២៤-២០២៨
ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣ កក្កដា ឆ្នាំ២០២៤នេះ
បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការពិនិត្យលើខ្លឹមសារនៃក្របខ័ណ្ឌកម្មវិធី FAO New Country Programming Framework (CPF) 2024-2028 ដែលផ្តោតសំខាន់ក្នុងវិស័យជលផល និងព្រៃឈើ៕
នៅក្រោយបញ្ចប់កិច្ចប្រជុំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កិច្ចប្រជុំនេះ មានគោលបំណងជួយខ្សែច្រវាក់ផលិតកម្មកសិកម្ម ការគ្រប់គ្រងប្រព័ន្ធចំណីអាហារ សុខភាពសត្វនិងផលិតកម្មសត្វ អនុវិស័យជលផល និងអនុវិស័យព្រៃឈើ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារបច្ចេកទេសត្រូវសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ និងពិនិត្យឱ្យបានល្អិតល្អន់ ត្រឹមត្រូវ ព្រមទាំងមានខ្លឹមសារច្បាស់លាស់គ្រប់គ្រាន់។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ត្រូវជំរុញការងារសហគមន៍កសិកម្មទំនើបឱ្យមានប្រសិទ្ធភាព ជាពិសេសលើកទឹកចិត្តដល់សហគមន៍ទំនើបកសិរុក្ខកម្ម ដែលអាចឱ្យកសិករធ្វើផលិតកម្មកសិកម្ម និងអាចថែរក្សាព្រៃឈើបានពិតប្រាកដ៕








អត្ថបទ: ឈិត បូរ៉ាវី
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧