ព័ត៌មាន
ចំណោទកំណាត់ផ្លូវជាតិ៤៨មួយចំនួន ត្រូវបានកែសម្រួលចរាចរណ៍
កោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអះអាងថា កំណាត់ផ្លូវជាតិ៤៨ដែលកំពុងធ្វើការដ្ឋាស្ថាបនា គឺចំណោតដែលលំបាកធ្វើចរាចរណ៍ត្រូវបានកែសម្រួលជូនដល់អ្នកដំណើររួចរាល់ហើយ។
តាមរយៈសារបង្ហោះលើហ្វេសប៊ុកផ្លូវការរបស់លោកជំទាវ មិថុនាភូថង អភិបាលខេត្តកោះកុងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានថ្លែងថា កន្លងមក មានអ្នកលេងបណ្តាញសង្គមខ្លះ បានថតបង្ហោះអំពីស្ថានភាពលំបាកបន្តិចបន្តួច ក្នុងការធ្វើដំណើរលើបណ្តោយផ្លូវជាតិលេខ៤៨ ចំនួន២កន្លែង ដូចនៅត្រង់:ទី១- ចំណុចចុះចំណោតទឹកជ្រោះតាប៉ន (បង្គោលគីឡូម៉ែតលេខ ១៤០ +៣០០ -> ១៤០+៧០០) និងទី២- ចំណុចបង្គោលអង់តែន៣ដើម (បង្គោលគីឡូម៉ែត្រលេខ ១៣៧ -> ១៤០)។

លោកជំទាវអភិបាលខេត្ត គូសបញ្ជាក់ដែរថា នៅដើមខែកក្កដា ឆ្នាំ២០២៤នេះ អាកាសធាតុល្អ រាំងភ្លៀង គឺក្រុមហ៊ុនម៉ៅការសាងសង់ បានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ក្នុងការស្ថាបនា និងឈូសឆាយកៀរដីស្អិត និងចាក់កម្ទេចថ្មបង្ហាប់ណែន ដើម្បីសម្រួលជាបណ្តោះអាសន្នជូនបងប្អូនធ្វើដំណើរបានស្រួលវិញរួចរាល់ហើយ។

គួរកត់សម្គាល់ថា ការស្ថាបនាលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដោយអ៊ុតកៅស៊ូAC ប្រវែង១៤៨គីឡូម៉ែត្រ ទទឹង១១ម៉ែត្រ និងកម្រាស់៧០មីលីម៉ែត្រ មាន២គន្លង និង៤គន្លង។ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងពីវឌ្ឍនៈភាពនៃការដ្ឋានផ្លូវជាតិលេខ៤៨ថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងដំណើរការយ៉ាងរលូន ដោយសម្រេចបានលទ្ធផល ៥២.១២% ហើយ។ នៅរដូវប្រាំង ត្រឹមខែមិថុនា ឆ្នាំ២០២៤ ខាងមុខ ត្រូវសម្រេចឱ្យបាន ៦០%។
ទន្ទឹមនឹងវឌ្ឍនភាព គម្រោងនេះក៏ជួបភាពយឺតយ៉ាវខ្លះមកផងដែរ ដែលបណ្តាលមកពីបញ្ហាកូវីដ-១៩ និងកត្តាភូមិសាស្ត្រ។ តំបន់នោះនារដូវវស្សាមានភ្លៀងធ្លាក់ខ្លាំងរយៈពេល ៦ខែក្នុងមួយឆ្នាំ ដូច្នេះរយៈពេលនៃការអនុវត្តការងារមានពេលតែ ៦ខែ៕





អត្តបទៈឈឹម មករា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧