ព័ត៌មាន
គណៈកម្មការអន្តរក្រសួងចុះពិនិត្យវាយតម្លៃបញ្ចប់សុពលភាពលើការងារថែទាំផ្លូវចំនួន៣ខ្សែក្នុងខេត្តពោធិ៍សាត់
នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ជារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួប ផ្លូវក្រាលគ្រួសក្រហមចំនួន ៣ខ្សែ ប្រវែងសរុប ១២៤០០ម ទទឹងខ្នងលើ៥ម និងសាងសង់លូមូលភ្លោះមុខកាត់១ម ប្រវែង៨ម ចំនួន១កន្លែង ស្ថិតនៅ ឃុំតាលោ ស្រុកតាលោសែនជ័យ និងក្នុងសង្កាត់ចំរើនផល សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយប្រើប្រាស់ថវិកាជំពូក ៦១ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ។ បន្ទាប់ពីបានពិនិត្យទៅលើលក្ខណៈបច្ចេកទេស និងគុណភាពរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយក ដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាពរ ។

ក្នុងឱកាសចុះពិនិត្យ ឯកឧត្តមបណ្ឌិត ចាន់ ជារ៉ុង បានមានប្រសាសន៍លើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ នៅជនបទ បច្ចុប្បន្នក្រសួងមានទិសដៅលើការងារពង្រីកស្ថាបនាកសាងផ្លូវថ្មីចំនួនតែ៣០ភាគរយប៉ុណ្ណោះ ដោយ៧០ភាគរយទៀតគឺផ្តោតលើការងារពង្រឹងគុណភាព ជួសជុលថែទាំផ្លូវដែលបានកសាងកន្លងមកឱ្យប្រើប្រាស់បានយូរ ហើយគណៈកម្មការអន្តរក្រសួងចុះមកក្នុងពេលនេះគឺដើម្បីត្រួតពិនិត្យ វាយតម្លៃលើការអនុវត្តន៍ការងារជួសជុលថែទាំផ្លូវ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ តើគោរពតាមបច្ចេកទេស និងមានគុណភាពឬទេ បើនៅមានចំណុចខ្វះខាត គណៈកម្មការអន្តរក្រសួងនឹងតម្រូវឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តធ្វើការកែសម្រួលឡើងវិញ ។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ចាន់ ជារ៉ុង សូមឱ្យអាជ្ញាធរភូមិ-ឃុំ ចូលរួមទប់ស្កាត់លើរថយន្តដឹកលើទំងន់ ហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋកុំចាក់ដីលុបផ្លូវទឹកតាមសងខាងផ្លូវ និងសូមចូលរួមថែរក្សាផ្លូវនេះទាំងអស់គ្នា ដោយរាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទគ្រោងនឹងប្រែក្លាយផ្លូវក្រាលក្រួសក្រហមទាំង៣ខ្សែនេះទៅជាផ្លូវកៅស៊ូរនាពេលអនាគត់ ៕





អត្ថបទ និង រូបភាព ៖ ភិរុណ ពៅ
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ