ព័ត៌មាន
អ្នកតាមដានព្រឹត្តិការណ៍សង្គម និងប្រជាពលរដ្ឋ កោតសរសើររាជរដ្ឋាភិបាលក្នុងការបោសសំអាតការឆបោកតាមអនឡាញ
អ្នកតាមដានព្រឹត្តិការណ៍សង្គម និងប្រជាពលរដ្ឋបានសម្តែងនូវ ការពេញចិត្ត និងគាំទ្ររាជរដ្ឋាភិបាលដែលបានដាក់ចេញនៅយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីប្រទេសកម្ពុជា។ ការគាំទ្រនេះ ខណៈដែលសមត្ថកិច្ចកំពុងតែចុះធ្វើការបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសនិងឃាត់ខ្លួនជនសង្ស័យបានជាច្រើននាក់។

លោក ថុល សុផាន់ណា អ្នកតាមដានព្រឹត្តិការណ៍សង្គមបានថ្លែងថា យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ គឺឃើញថា សមត្ថកិច្ចពាក់ព័ន្ធបានចុះបង្ក្រាបទីតាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតាមបណ្តារាជធានី ខេត្ត បានជាច្រើនកន្លែង និងបានឃាត់ខ្លួនជនសង្ស័យជាច្រើននាក់។ ហើយមានជនបរទេសប្រមាពណជាង ២២ម៉ឺននាក់ បានចាកចេញពីកម្ពុជាដោយខ្លួនឯង។ ចំណែកមេក្លោងនិងបក្ខពួកត្រូវបានបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោស។ ហើយអ្វីដែលកត់សម្គាល់ដែរនោះ ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺស្របទៅនិងអ្វីដែលជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងបានបង្កលក្ខណៈងាយស្រួលទៅដល់សន្តិសុខសង្គមក៏ដូចជាសណ្តាប់ធ្នាប់។
អ្នកតាមដានព្រឹត្តិការណ៍សង្គមបានបន្តថា យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺមានការសាទរពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ហើយក៏គាំទ្រចំពោះការធ្វើច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

ចំណែកប្រជាពលរដ្ឋបានសម្តែងនូវការសាទរចំពោះសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលបានធ្វើការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានអរគុណរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់គិតគូរពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋកុំឲ្យចាញ់បោកក្រុមបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
អ្នកស្រី ម៉ី ចាន់ណារី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបានថ្លែងថា ការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងនាមជាប្រជាពលរដ្ឋមានការសប្បាយត្រេកអរដោយសមត្ថកិច្ចបានបង្ក្រាបក្រុមឆបោកតាមអនឡាញ និងសូមអរគុណរាជរដ្ឋាភិបាល និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលបានខិតខំប្រឹងប្រែងធ្វើការបង្ក្រាបក្រុមឆបោកឲ្យអស់ពីកម្ពុជា។ ហើយសូមគាំទ្ររាជរដ្ឋាភិបាលដែលបានបង្ក្រាបក្រុកឆបោកតាមអនឡាញ។

ផ្អែកតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃការបិទខ្ទប់ទីតាំងក្នុងរាជធានី-ខេត្ត ដែលក្រុមឧក្រិដ្ឋជនធ្លាប់បានប្រើប្រាស់សម្រាប់អំពើឧក្រិដ្ឋ បានជំរុញឱ្យជនបរទេសសរុបចំនួនជាង ២២ម៉ឺននាក់ បានស្ម័គ្រចិត្តចាកចេញទៅកាន់ប្រទេសពួកគេវិញ គិតចាប់ពីថ្ងៃទី១៣ ខែមករា ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងនោះមានជនជាតិចិន, វៀតណាម, ឥណ្ឌូនេស៊ី, ឥណ្ឌា, បង់ក្លាដែស, ប៉ាគីស្ថាន៕ អត្ថបទ៖ វង្ស សុភាព



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣