ព័ត៌មាន
សម្តេចធិបតី៖ ធនធានមនុស្សជាកត្តាសំខាន់បំផុតដែលរាជរដ្ឋាភិបាល ត្រូវបន្តវិនិយោគដោយខានមិនបាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ធនធានមនុស្សគឺជាកត្តាសំខាន់បំផុត ដែលរាជរដ្ឋាភិបាលនឹងត្រូវបន្តវិនិយោគដោយខានមិនបាន តាមរយៈការឧបត្ថម្ភ និងដំឡើងប្រាប់បៀវត្សជូនដល់លោកគ្រូ អ្នកគ្រូជាបន្តបន្ទាប់តាំងពីដើមរហូតដល់បច្ចុប្បន្ន និងទៅអនាគត។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស និស្សិត និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋានគ្រូ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ឆ្អឹងខ្នងរបស់វិស័យអប់រំគឺជាគ្រូ ដូច្នេះគ្រូត្រូវតែខ្លាំង និង ត្រូវតែមានចំណេះចំនាញគ្រប់គ្រាន់ ដែលជាមូលដ្ឋានគ្រឹះក្នុងការធ្វើកំណែទម្រង់សម្រាប់វិស័យអប់រំនោះ ហើយចំពោះវិស័យអប់រំនេះ គឺរាជរដ្ឋាភិបាលបានបញ្ចេញថវិកាជាតិច្រើនជាងក្រសួងស្ថាប័ន ណាៗទាំងអស់ដើម្បីលើកកម្ពស់វិស័យអបរំនេះឲ្យមានស្តង់ដា និងរីកចម្រើនទៅមុខបន្ថែមទៀត។
យ៉ាងណាក៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងផងដែរថា ដើម្បីពង្រឹងគុណភាពលើវិស័យអប់រំរដ្ឋតម្រូវឱ្យលោកគ្រូ អ្នកគ្រូមានចំណេះដល់កម្រិតថ្នាក់បត្របរិញ្ញាបត្រ និងថ្នាក់បត្របរិញ្ញាបត្រជាន់ខ្ពស់ ដោយក្នុងនោះជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នឹងតម្រូវឲ្យគ្រូបង្រៀននៅ បឋមសិក្សានិងអនុវិទ្យាល័យ យ៉ាងហោចណាស់មានកម្រិតថ្នាក់បរិញ្ញាបត្រ។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស និស្សិត និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋានគ្រូ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនេះដែរ សម្តេចធិបតីក៏បានលើកទឹកចិត្តឲ្យលោកគ្រូ អ្នកគ្រូទាំងអស់ត្រូវមានការត្រៀមឯកសារ និងការស្រាវជ្រាវបន្ថែមទៀតសម្រាប់សិស្ស និស្សិតរបស់ខ្លួនផងដែរ ដើម្បីឲ្យទាន់សម័យទំនើបបច្ចេកវិទ្យានោះ៕





អត្ថប: បាន ចក់
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧