ព័ត៌មាន
គណៈកម្មាធិការជាតិ OVOP រៀបចំវេទិកាផ្គូផ្គង ដើម្បីលើកកម្ពស់អាជីវកម្មក្នុងស្រុក
ភ្នំពេញ ៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ រៀបចំវេទិកាផ្គូផ្គង រវាងអ្នកផលិត-អ្នកទិញ ដើម្បីជំរុញអភិវឌ្ឍអាជីវកម្ម ប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក នាំចេញនៅនឹងកន្លែង នឹងឈានទៅការនាំចេញទៅក្រៅ ខេត្ត និងក្រៅប្រទេស។
ឯកឧត្តមបណ្ឌិត សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ លើកឡើងនៅក្នុងវេទិកាផ្គូផ្គង រវាងអ្នកផលិត-អ្នកទិញ គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក MSMEs និងនាំចេញនៅនឹងកន្លែង នៅថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា វេទិកាផ្គូផ្គងរវាងអ្នកផលិត-អ្នកទិញ ជាការចូលរួម ចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ សម្រាប់ការកាត់បន្ថយភាពក្រីក្រ ពោលគឺការកៀរគរសក្តានុពលសេដ្ឋកិច្ចក្នុងស្រុកនៃផលិត ផល និងសេវាកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន។ ចលនាភូមិ១ផលិតផល១ (OVOP) ធ្វើការជាមួយអ្នកផលិតក្នុងស្រុក មានសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងសមាគមធុរកិច្ច ដើម្បីបង្កើនគុណភាព និង ទីផ្សារនៃផលិតផលក្នុងស្រុក។

ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញបញ្ហានេះ គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានកំពុងជំរុញធ្វើការលើការ កសាងបណ្តាញទីផ្សារ ដើម្បីឱ្យប្រទាក់ក្រឡាគ្នារវាងអ្នកផលិត និងអ្នកទិញយកទៅប្រើប្រាស់ កែច្នៃវេចខ្ចប់ផលិតផលក្នុងស្រុក ដើម្បី លក់បន្ត និងឈានទៅការនាំចេញ។ លើសពីនេះ, OVOP ក៏ជំរុញឲ្យមានទាក់ទងជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីកសាង បរិយាកាសអំណោយផល សម្រាប់ផលិតផលក្នុងស្រុកឱ្យរីកចម្រើន។ បញ្ហានេះនាំឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ក្នុងប្រទេស។

សូមបញ្ជាក់ថា វេទិកាធុរកិច្ច ការផ្គូផ្គងឆ្នាំ២០២៤ មានអ្នកចូលរួមមកពីបណ្តាខេត្តចំនួន៤រួមមាន៖ ខេត្តបន្ទាយមានជ័យ, កំពង់ធំ, សៀមរាប និងភ្នំពេញ, ក្នុងនោះក៏មានអ្នកចូលរួមមកពី៖ មីក្រូអាជីវកម្ម, សហគ្រាសធុនតូច និងមធ្យម, សហគមន៍, ម៉ាត, ផ្សារទំនើប, ភោជនីយដ្ឋាន, ខេធីវី, ផលិតករ, ហាងកាហ្វេ, តុការ, ផ្នួង, អាចារ្យ, គណៈកម្មាធិការជាតិ ចលនាភូមិ១ផលិតផល១ខេត្ត អាជ្ញាធរមូលដ្ឋាន, អង្គការក្រៅរដ្ឋាភិបាល, និស្សិតសាកលវិទ្យាល័យកសិកម្ម, ទេសចរណ៍, ឧស្សាហកម្ម, ពាណិជ្ជកម្ម, និងភាគីពាក់ ព័ន្ធផ្សេងៗទៀត៕



អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧