ព័ត៌មាន
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញបើកកម្មវិធីភាពជាដៃគូ សម្រាប់ការតភ្ជាប់ (P2C) នៃសហភាពទូរគមនាគមន៍អន្តរជាតិ
នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីភាពជាដៃគូសម្រាប់ការតភ្ជាប់ (Partner2Connect – P2C) ដោយមានការអញ្ជើញចូលរួមពីលោកស្រី Nur Sulyna Abdullah ប្រធានផ្នែកគោលនយោបាយនិងយុទ្ធសាស្ត្រនៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) លោក Masanori Kondo អគ្គលេខាធិការនៃសហភាពទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក (APT) លោកស្រី Atsuko Okuda ប្រធានប្រចាំតំបន់នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន វិស័យឯកជន សាកលវិទ្យាល័យ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងតំណាងដៃគូអភិវឌ្ឍន៍ ជាច្រើនកុះករ នៅសណ្ឋាគារ សាន់ អ៊ែន មូន រាជធានីភ្នំពេញ។

កម្មវិធីភាពជាដៃគូសម្រាប់ការតភ្ជាប់ (Partner2Connect – P2C) បង្កើតឡើងដោយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ក្នុងគោលបំណងដើម្បីលើកកម្ពស់ការធ្វើបរិវត្តកម្មឌីជីថលជាសកល តាមរយៈការដាក់ចេញនូវការប្តេជ្ញា (Pledges) សរុបចំនួន ៨៣៣ ដែលប្រទេសកម្ពុជា បានដាក់ចេញការប្តេជ្ញាចំនួន ១១ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។ P2C ជាវេទិការួមសម្រាប់បណ្តាប្រទេសជាសមាជិក ITU អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍ និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅទូទាំងពិភពលោក គាំទ្រការអនុវត្តការប្តេជ្ញា (Pledges) របស់កម្ពុជា ព្រមទាំងជួយជំរុញដល់ការអនុវត្តក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាលរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។









អត្ថបទ: BTV NEWS
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧