ព័ត៌មាន
ផ្សារទំនើបដ៏ធំមួយ បានកំពុងយកចិត្តទុកដាក់ និងគាំទ្រផលិតផលដែលវេចខ្ចប់ក្នុងស្រុក
ម្ចាស់សិប្បកម្មកែច្នៃផលិតផលក្នុងស្រុក បង្ហាញនូវអារម្ភណ៍សប្បាយរីករាយ បន្ទាប់ពីមានការគាំទ្រពីផ្សារទំនើបម៉ាក្រូ និងអតិថិជន របស់ផ្សារម៉ាក្រូ ដោយបានទិញនិងភ្លក្សនូវរសជាតិផលិតផលកែច្នៃក្នុងស្រុកស្ទើរគ្រប់ៗគ្នា និងរំពឹងថា នៅពេលខាងមុខប្រជាពលរដ្ឋខ្មែរ និងគាំទ្រផលិតផលខ្មែរទាំងអស់គ្នា។

ម្ចាស់សិប្បកម្មកែច្នៃនិងវេចខ្ចប់ផលិតផលក្នុងស្រុក លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ក្នុងវេទិកា ផ្គូផ្គងរវាងអ្នកផលិត-អ្នកទិញ គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក ដែលរៀបចំនៅផ្សារម៉ាក្រូ ជ្រោយចង្វា ដែលបានបញ្ចប់នៅថ្ងៃម្សិលមិញនេះថា ពាក់ព័ន្ធការរៀបចំដាក់តាំងបង្ហាញ និងលក់ផលិតផលនេះ ពួកគាត់តែងតែចូលរួមដើម្បីដាក់បង្ហាញផលិតផល ក៏ដូចជាការផ្សព្វផ្សាយទៅដល់ប្រពលរដ្ឋដូចជា៖ បញ្ហាវេចខ្ចប់ គុណភាព និង អនាម័យជាដើម ដើម្បីឲ្យប្រជាជនជួយគាំទ្រផលិតផលក្នុងស្រុក ក្នុងនោះការចូលរួមគាំទ្រពីប្រជាពលរដ្ឋ ពិតជាមានសារៈសំខាន់ ណាស់, ប្រសិនបើខ្សែច្រវាក់ផលិតកម្មក្នុងស្រុកដំណើរកាន់តែខ្លាំង វាជាការចូលរួមចំណែកដល់ការលើកកម្ពស់កសិករជាអ្នកដាំដុះ វិស័យការងារ ការបង្កើតនូវតម្លៃបន្ថែមកាន់តែខ្ពស់ និងការចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាដើម។
ម្ចាស់សិប្បកម្មទាំងនោះ លើកឡើងស្រដៀងគ្នាទៀតថា នៅក្នុងរយៈពេលមួយឆមាសមកនេះ ផលិតផលរបស់ពួកគាត់បាន រុញចូលទីផ្សារធំៗជាបន្តបន្ទាប់ និងលក់ដាច់ប្រសើរជាងពេលមុនៗ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងខ្លាំង, ហើយតាម រយៈនេះរំពឹងថា ចាប់ពីពេលនេះតទៅ សម្រាប់ទីផ្សារក្នុងស្រុក នឹងសំបូរទៅដោយផលិតផលខ្មែរ។

ឯកឧត្តមបណ្ឌិត សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ លើកឡើងថា ជុំវិញការជួយ ជ្រោមជ្រែងដល់ម្ចាស់សិប្បកម្មកែច្នៃ និងវេចខ្ចប់ផលិតផលក្នុងស្រុកនេះ គណៈកម្មាធិការជាតិបានយកចិត្តទុកដាក់បំផុត លើកកម្ពស់ ការកែច្នៃនិងវេចខ្ចប់ សម្រាប់បម្រើទីផ្សារក្នុងស្រុក ក្នុងនោះនាពេលកន្លងមកនេះ គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានរៀបចំវេទិកាផ្គូផ្គងនៅតាមបណ្តាខេត្តមួយចំនួន ជាក់ស្តែងការរៀបចំវេទិកានៅផ្សារទំនើបម៉ាក្រូ នេះជាលើកទី២ ហើយនឹងមានជា បន្តបន្ទាប់ ដើម្បីឲ្យផ្សារទំនើបមួយនេះ ក៏ផ្សារទំនើបផ្សេងៗ ទទួលយកផលិតផលកែច្នៃ និងវេចខ្ចប់ក្នុងស្រុកឲ្យបានកាន់តែច្រើន។
ឯកឧត្តមបណ្ឌិត បន្ថែមថា ដើម្បីជួយដល់សិប្បកម្មកែច្នៃ និងវេចខ្ចប់នេះ គណៈកម្មាធិការជាតិ មានផែនការសកម្មភាពជាបន្តបន្ទាប់ ជាពិសេសតាមរយៈការរៀបចំវេទិកាផ្គូផ្គងរវាងអ្នកលក់ និងអ្នកទិញ ក្នុងគោលបំណងជម្រុញឲ្យផលិតផលរបស់ពួកគាត់ហូរ ចូលទីផ្សារ កាន់តែច្រើន ជាពិសេសផ្សារទំនើបៗ ក្រោមពាក្យស្លោកមួយថា (រួមគ្នាប្រើប្រាស់ផលិតផលខ្មែរ ទិញផលិតផលខ្មែរគឺស្នេហាជាតិ, និងទិញផលិតផលខ្មែរឈ្នះឈ្នះទាំងអស់គ្នា)៕






អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន5 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ