ព័ត៌មាន
គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា
គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសពង្រីកការតភ្ជាប់ប្រព័ន្ធ ដឹកជញ្ជូនពហុមធ្យោបាយ ប្រកបដោយភាពប្រកួតប្រជែង បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព បង្កើនផលិតភាពនៃការដាំដុះនៅ ភាគនិរតី ជាពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ឧស្សាហកម្ម និងការកែច្នៃនាំចេញនៅតាមតំបន់អមព្រែកជីកនោះជាដើម។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល លើកឡើងនៅក្នុងពិធីផ្ទេរតំណែង ប្រធានគណបក្សខេត្តកណ្តាលខេត្តកណ្តាល នៅចុង សប្តាហ៍កន្លងមកថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ប្រធានគណបក្សប្រជាជនកម្ពុជា, ជាប្រធានព្រឹទ្ធសភា, និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, ដែលត្រូវបាននិងកំពុងជំរុញអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការដឹកនាំផ្ទាល់ ដ៏ខ្ពង់ខ្ពស់ របស់សមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា, ដើម្បីបន្សល់ទុកជា កេរមរតកប្រវត្តិសាស្រ្តដ៏ពិសិដ្ឋ សម្រាប់កូន-ចៅខ្មែរជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើកឡើងបន្ថែមថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដ៏មហាសាល ដល់សង្គម-សេដ្ឋកិច្ចកម្ពុជាដូចជា៖ ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ, ចំណេញចម្ងាយផ្លូវ, ចំណេញពេល, និងថ្លៃដឹក ជញ្ជូនប្រកបដោយភាពប្រកួតប្រជែង, បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់, ជួយពង្រីកនិងបង្កើនផលិតភាព នៃការដាំដុះនៅភាគនិរតី, ទទួលបានផលពីការនេសាទនិងពីវារីវប្បកម្ម, ព្រមទាំងជំរុញវិស័យទេសចរណ៍ និងការវិនិយោគ, ជាពិសេស ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស, តំបន់ឧស្សាហកម្ម, និងការកែច្នៃនាំចេញនៅតាមតំបន់អមព្រែកជីកជាដើម។ ទន្ទឹមនេះ, គម្រោង ព្រែកជីហ្វូណនតេជោ នឹងជួយកម្ពុជាក្នុងការពង្រឹងនូវឯករាជ្យភាពនយោបាយ, ពិសេសលើការដឹកជញ្ជូនតាមផ្លូវទឹក ដោយមិនបង្ក ផលប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងរំហូរទឹកទន្លេមេគង្គឡើយ។ ការគាំទ្រ និងការសាទរយ៉ាងក្លៀវក្លាបំផុត ពីសំណាក់ ប្រជាពលរដ្ឋខ្មែររាប់លាននាក់នៅទូទាំងប្រទេស និងនៅក្រៅប្រទេស ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជា «គម្រោងរបស់ ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប» បានក្លាយជាចលនាជាតិដ៏ខ្លាំងក្លា ចងបាច់សាមគ្គីភាព និងមនសិការខ្មែរទាំងមូលឲ្យ កាន់តែរឹងមាំ នៅក្រោមម្លប់នៃសុខសន្តិភាព ។

ឧបនាយករដ្ឋមន្រ្តី, អូន ព័ន្ធមុន្នីរ័ត្ន ស្នើឲ្យឯកឧត្តមប្រធានគណៈកម្មាធិការបក្សខេត្ត, ក៏ដូចជារដ្ឋបាលខេត្ត, និងអង្គភាព ក្រោមឱវាទិ៍ទាំងអស់ ជំរុញលើកកម្ពស់ការចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការចូលរួមសហការជិតស្និទ្ធ និងការផ្តល់ការគាំទ្រចាំបាច់នានា ដល់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការប្រមូលចំណូលពន្ធដារ, ពន្ធគយ និង អាករ, និងចំណូលមិនមែនសារពើពន្ធប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ជាពិសេសការរៀបចំផែនការយុទ្ធសាស្រ្ត ថវិកា និងការអនុវត្តថវិកាកម្មវិធី ដើម្បីធានាថា កម្មវិធីនិងផែនការសកម្មភាពការងារ ត្រូវបានធ្វើសមាហរណកម្ម ហើយថវិកាត្រូវបានវិភាជន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាទិភាពរបស់រដ្ឋបាលតាមថ្នាក់នីមួយៗ ។ ការពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ តាមរយៈការ ជំរុញការធ្វើបញ្ជីសារពើភ័ណ្ឌ ការធ្វើបណ្ណកម្មសិទ្ធ និងការពង្រឹងប្រសិទ្ធភាព ក្នុងការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ទាំងនោះឲ្យបានល្អ និងការលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់ ក្នុងការអនុវត្តមុខងារ និងការប្រើប្រាស់ធនធានហិរញ្ញវត្ថុ ដែលត្រូវ បានផ្ទេរជូនដោយក្រសួង-ស្ថាប័នថ្នាក់ជាតិ ឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព៕




អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧