ព័ត៌មាន
សម្តេចធិបតី៖ រាជរដ្ឋាភិបាលបង្កើតគណៈកម្មការជាន់ខ្ពស់ចំនួនពីរដើម្បីពង្រឹងនូវធុរកិច្ច និងការវិនិយោគ
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី២ នៅព្រឹកថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ដើម្បីគិតគូរពីភាពងាយស្រួល និងសុខុមាលភាពរបស់វិនិយោគិនទាំងអស់ ជាពិសេសវិនិយោគិនបរទេស រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការជាន់ខ្ពស់ចំនួនពីរ ដើម្បីពង្រឹងនូវធុរកិច្ច និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែគិតគូរពីសុខទុក្ខរបស់វិនិយោគិនទាំងអស់ដោយយកចិត្តទុកដាក់ស្ដាប់ទាំងអស់រាល់បញ្ហាប្រឈម ដែលវិនិយោគិនលើកឡើង និងពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងសក្ដិសិទ្ធភាព ដោយប្រកាន់ភ្ជាប់នូវគោលការណ៍ គិតរួម ធ្វើសកម្មភាពរួម និងទទួលខុសត្រូវរួម។
សម្ដេចបន្ថែមថា រាជរដ្ឋាភិបាល ក៏កំពុងបង្កើត និងអនុវត្តជាបន្តបន្ទាប់នូវយន្តការ ដែលផ្ដល់មធ្យោបាយងាយស្រួលបំផុតសម្រាប់វិស័យឯកជន ក្នុងការបញ្ជេញមតិ កង្វល់ និងសូមណូមពរ ក្នុងនោះយន្តការដែលលេចធ្លោជាងគេ គឺវេទិការរដ្ឋាភិបាលផ្នែកឯកជន ដែលសម្ដេចធិបតីផ្ទាល់តែងតែអញ្ជើញចូលរួមធ្វើជាធិបតីក្នុងវេទិការនេះ ដើម្បីស្ដាប់មតិយោបល់របស់វិនិយោគិនទាំងក្នុង និងក្រៅប្រទេសដែលមានកង្វល់ និងសូមណូមពរ។
សូមជម្រាបថា ដើម្បីលើកទឹកចិត្ត និងផ្ដល់ភាពងាយស្រួលដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេសរាជរដ្ឋាភិបាលបានសម្រាលបន្ទុករបស់វិស័យឯកជនពាក់ព័ន្ធនឹងការចុះបញ្ជីអាជីវកម្ម ការស្នើសុំអាជ្ញាបណ្ណ អនុលោមភាពការងារ និងអនុលោមភាពគណនេយ្យ និងសវនកម្មជាដើម។ ក្រៅពីនេះរាជរដ្ឋាភិបាលបាននឹងកំពុងផ្ដល់អាទិភាពខ្ពស់ដល់ការកែទម្រង់ពន្ធដារគ្រប់ជ្រុងជ្រោយតាមរយៈការរៀបចំ និងអនុវត្តនីតិវិធីប្រតិបត្តិស្ដង់ដាដើម្បីដោះស្រាយកង្វល់របស់វិស័យឯកជនជាពិសេសពាក់ព័ន្ធនឹងសវនកម្ម និងការវាយតម្លៃពន្ធឡើងវិញ៕
អត្ថបទ៖ វ៉ន ដារ៉ា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧