ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអញ្ជើញជួបជាមួយលោក Geoffroy Roux de Bézieux ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
សូមជម្រាបថា សម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) គឺជាបណ្តាញក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងនៅទីក្រុងប៉ារីស មានសមាជិកចំនួន ៣៤ប្រទេស ក្នុងនោះ ៣១ប្រទេស និយាយភាសាបារាំង និងមានក្រុមហ៊ុនដែលជាសម្ព័ន្ធភាព ៧០០.០០០។ APF ត្រូវបានជួបប្រជុំដើម្បីលើកទឹកចិត្តរវាងអ្នកធុរកិច្ចនៃប្រទេសផ្សេងៗគ្នា ដើម្បីជំរុញលំហូរពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅក្នុងតំបន់ដែលនិយាយភាសាបារាំង។
សភាពាណិជ្ជកម្មកម្ពុជា (CCC) បានជួបពិភាក្សាជាមួយសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតីនាយករដ្ឋម្រ្តី នៅប្រទេសបារាំងក្នុងខែមករា ឆ្នាំ ២០២៤ ហើយប្រទេសកម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំហ្វ្រង់កូហ្វូនលើកទី៦ នៅឆ្នាំ២០២៦៕





អត្ថបទ: BTV NEWS
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន5 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ