ព័ត៌មាន
តំបន់សេដ្ឋកិច្ចពិសេសទំហំ ១៤០ហិកតា ប្រើទុនវិនិយោគ៧០លានដុល្លារនឹងត្រូវបង្កើតឡើងក្នុងខេត្តពោធិ៍សាត់
ក្រុមហ៊ុន Pursat Special Economic Zone Co., Ltd. ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ បាននឹងកំពុងដំណើរការស្នើរសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំ១៤០ហិកតា ជាមួយទុនវិនិយោគប្រមាណ៧០លានដុល្លារ ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ៤៦៦ ត្រង់គីឡូម៉ែត្រលេខ១៥៤ លើផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ។

ឯកឧត្តម ហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី៨ ខែកក្កដា បានដឹកនាំគណៈកម្មការអន្តរក្រសួង-ស្ថាប័នចំនួន១៣ រួមនិងរដ្ឋបាលខេត្តពោធិ៍សាត់ បានធ្វើការចុះពិនិត្យទីតាំងនៃគម្រោងស្នើរសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ ។ ហើយការស្នើសុំបង្កើតគម្រោងវិនិយោគថ្មីនាពេលនេះ បង្ហាញអំពីភាពជោគជ័យក្នុងការរីកចម្រើនរបស់សង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការផ្តល់នូវជំនឿទុកចិត្តពីសំណាក់វិនិយោគិន មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ បានបញ្ជក់ឱ្យដឹងថា រដ្ឋបាលខេត្តពោធិ៍សាត់គ្រាំទ្រចំពោះ គម្រោងសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុក្រគរ និងចូលរួមសហការ សម្របសម្រួល លើការងារពាក់ព័ន្ធ ដើម្បពន្លឿនគម្រោងមួយនេះ ។ ឯកឧត្តម លឹម សុខតូ បានឱ្យដឹងបន្ថែមដែរ នៅទីតាំងស្នើរសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកក្រគរនេះ បច្ចុប្បន្នមានរោងចក្រធមៗដែលកំពុងដំណើររួមមាន រោងចក្រដំឡើងរថយន្តFord , រោងចក្រផ្គុំ និងដំឡើងបរិក្ខាអគ្គិសនី, រោងចក្រដំឡើងត្រង់ហ្វូរ , និងរោងចក្រផលិតខ្សែភ្លើង ខ្សែកាប ហើយក៏មានរោងចក្ររបស់ក្រុមហ៊ុន មីនីបៀរ របស់ប្រទេសជប៉ុន គ្រោងបង្កើតថ្មីលើផ្ទៃដី៥០ហិកតាក្នុងពេលឆាប់ៗខាងមុខនេះ និងរោងចក្រមួយចំនួនទៀតដែលកំពុងចាប់អារម្មណ៍ចង់បង្កើតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកក្រគរនេះ ។ ហើយការបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តពោធិ៍សាត់ ដោយសារខេត្តពោធិ៍សាត់មានថាមពលស្អាត គឺទំនប់វារីអគ្គិសនី និងស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យធំជាងគេនៅកម្ពុជា ព្រមទាំងមានប្រព័ន្ធហេដ្ឋារចនាសម្ធ័នកាន់តែល្អប្រសើរ៕

-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា1 week agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
កីឡា1 week agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
PR NEWS22 hours agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន5 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន5 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ
-
ព័ត៌មាន3 days agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច