ព័ត៌មាន
នាយកដ្ឋានសិល្បៈទស្សនីយភាព ខិតខំដំឡើងស្នាដៃថ្មីៗ ដែលកន្លងមកមានទម្រង់សិល្បៈមួយចំនួនមិនសូវមានសកម្មភាព
ចាស់ព្រឹទ្ធាចារ្យ សិល្បករ សិល្បការិនី នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខិតខំហាត់សមដំឡើងស្នាដៃថ្មីៗ ដែលកន្លងមកមានទម្រង់សិល្បៈមួយចំនួនមិនសូវមានសកម្មភាព និងស្ទើតែបាត់បង់ ដូចជា៖ អាយ៉ៃរឿង និងល្ខោនបាមោជ្ជទ័យ។

នេះបើយោងតាមការបញ្ជាក់របស់លោក ឈាង ឆដាភ័ក្រ ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ។
លោក ប្រធាននាយកដ្ឋាន បានលើកឡើងទៀតថា ក្នុងឆ្នាំ២០២៤នេះ នាយកដ្ឋាន បានបែងចែកការងារជា៣ផ្នែក ទី១. ការដំឡើងស្នាដៃថ្មី, ទី២. ការផ្សព្វផ្សាយ និងទី៣. ការបណ្តុះបណ្តាល។ ចំពោះការដំឡើងស្នាដៃថ្មី ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤ នាយកដ្ឋាន បានដំឡើងស្នាដៃថ្មីជាច្រើន ដូចជា៖ របាំបែបទំនើបកម្ម របាំចម្រុះ របាំសហសម័យចំនួន២ ទម្រង់អាយ៉ៃរឿង និងថតឯកសារភ្លេងពិណពាទ្យចំនួន៣៣បទ និងចំណុចដែលសំខាន់មួយទៀតនោះ គឺបង្កើតទម្រង់ល្ខោនបាមោជ្ជទ័យ។ ជាមួយគ្នានោះ នាយកដ្ឋានបានធ្វើការផ្សព្វផ្សាយជាច្រើន ទាំងលក្ខណៈជាតិ និងលក្ខណៈអន្តរជាតិ។ ក្នុងនោះការផ្សព្វផ្សាយលក្ខណៈជាតិ បានធ្វើការសម្តែងល្ខោននិយាយរឿងផ្កាស្រពោន សម្តែងក្នុងកម្មវិធីទិវាវប្បធម៌ជាតិ៣មីនា សម្តែងក្នុងកម្មវិធីសំពតបទខ្មែរ សម្តែងក្នុងកម្មវិធីបុណ្យទន្លេលើកទី៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ជាទីបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកចំពោះកិច្ចការផ្សព្វផ្សាយជាលក្ខណៈអន្តរជាតិ បានធ្វើការសម្តែងនៅប្រទេសជប៉ុន ចិន ឥណ្ឌា ថៃ និងបណ្តាប្រទេសផ្សេងទៀត។ ជាពិសេសយើងបានបណ្តុះបណ្តាលលើជំនាញប៉ាក់ឌិន និងជំនាញថត សម្រាប់ផលិតឯកសាររបស់នាយកដ្ឋាន ព្រមទាំងបញ្ជូនមន្ត្រីទៅសិក្សាភាសាបរទេសផងដែរ។

ជាចុងក្រោយលោក ឈាង ឆដាភ័ក្រ បានសំណូមដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ដែលជាទំពាំងស្នងឫស្សី ចូលរួមគាំទ្រ តាមរយៈព្រឹតិ្តការណ៍វប្បធម៌ផ្សេងៗ ព្រោះថាការចូលរួមរបស់ប្រជាពលរដ្ឋ ក៏ដូចជាយុវជន គឺជាសកម្មភាពមួយដ៏សំខាន់ និងធ្វើឲ្យមានការរីកចម្រើន និងបានរួមចំណែកក្នុងការថែរក្សា ការពារ ពង្រឹងនូវអត្តសញ្ញាណជាតិ លើកកម្ពស់វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ជាតិរបស់ខ្លួន ដូចពាក្យថា «កិច្ចថែរក្សា ការពារ បេតិកភណ្ឌវប្បធម៌ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»៕









អត្ថបទ រដ្ឋា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧