ព័ត៌មាន
ថ្នាក់ដឹកនាំកីឡាជឺជីតស៊ូ មានមោទនភាពចំពោះការឈ្នះមេដាយដ៏ច្រើន ក្នុងជើងឯកអាស៊ាន នៅបាលី
ឯកឧត្តម ថោង បញ្ញាធន អនុប្រធានសហព័ន្ធជឺជីតស៊ូកម្ពុជា បានបង្ហាញមោទនភាពជាខ្លាំង ចំពោះក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា ដែលដណ្ដើមបានមេដាយដ៏ច្រើន ក្នុងការប្រកួតជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASIAN Regional Championship Southeast Asia ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីចុងសប្ដាហ៍កន្លងទៅ ។
ការលើកឡើងនេះ បន្ទាប់ពីក្រុមកីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយសរុប ២១គ្រឿងពីព្រឹត្តិការណ៍ប្រចាំតំបន់នេះ ដែលរួមមានមេដាយមាស ៩ មេដាយប្រាក់ ៤ និងមេដាយសំរឹទ្ធ ៨គ្រឿង ក្នុងចំណោមកីឡាករ-កីឡាការិនី ១២រូប ដែលកម្ពុជាបានបញ្ជូលរួមការប្រកួត។ ព្រឹត្តិការណ៍នេះ មានប្រតិភូ និងអត្តពលិកចូលរួមសរុប ៤១២នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនី ២៥៨នាក់ មកពី ៦ប្រទេស រួមមានម្ចាស់ផ្ទះឥណ្ឌូនេស៊ី ថៃ វៀតណាម ហ្វីលីពីន សិង្ហបុរី និងកម្ពុជា។

ជាមួយការដណ្ដើមសមិទ្ធផលដ៏ត្រចះត្រចង់ជូនជាតិនេះ ឯកឧត្តម ថោង បញ្ញាធន បានបង្ហាញមោទនភាពជាខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមកីឡាជឺជីតស៊ូកម្ពុជា រហូតអាចសម្រេចបាននូវមេដាយដ៏ច្រើនជូនប្រទេសជាតិ ពីការប្រកួតដែលមានអត្តពលិកកម្រិតខ្ពស់ចូលរួមប្រកួតប្រជែងព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់នេះ ។
យ៉ាងណាមិញ ក្នុងនាមសហព័ន្ធ ឯកឧត្តមក៏បានថ្លែងអំណរគុណវិទ្យាស្ថានខេមអេដ និងសមាគមកីឡាជឺជីតស៊ូ មជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា ដែលបានឧបត្ថម្ភគាំទ្រ និងបញ្ជូនអត្តពលិករបស់ខ្លួន ចូលរួមប្រកួត ព្រមទាំងដៃគូសហការផ្សេងទៀត ដែលនាំឲ្យក្រុមកីឡាជឺជីតស៊ូ បានចូលរួមប្រកួតដោយរលូន និងទទួលបានជោគជ័យ ដោយដណ្ដើមបានមេដាយសរុបរហូតដល់ ២១គ្រឿង៕

អត្ថបទ លី ឈុនឡា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧