ព័ត៌មាន
តំបន់សេដ្ឋកិច្ចពិសេសទំហំ១៤០ហិកតា ប្រើទុនវិនិយោគ៧០លានដុល្លា នឹងត្រូវបង្កើតឡើងក្នុងស្រុកក្រគរ
ពោធិ៍សាត់ ៖ ក្រុមហ៊ុន Pursat Special Economic Zone Co., Ltd. ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ បាននឹងកំពុងដំណើរការស្នើរសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំ១៤០ហិកតា ជាមួយទុនវិនិយោគប្រមាណ៧០លានដុល្លា ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ៤៦៦ ត្រង់គីឡូម៉ែត្រលេខ១៥៤ លើផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ។

ឯកឧត្តម ហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី៨ ខែកក្កដា បានដឹកនាំ
គណៈកម្មការអន្តរក្រសួង-ស្ថាប័នចំនួន១៣ រួមនិងរដ្ឋបាលខេត្តពោធិ៍សាត់ បានធ្វើការចុះពិនិត្យទីតាំងនៃគម្រោងស្នើរសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ ។ ហើយការស្នើរសុំបង្កើតគម្រោងវិនិយោគថ្មីនាពេលនេះ បង្ហាញអំពីភាពជោគជ័យក្នុងការរីកចម្រើនរបស់សង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការផ្តល់នូវជំនឿទុកចិត្តពីសំណាក់វិនិយោគិន មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តម លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ បានបញ្ជក់ឱ្យដឹងថា រដ្ឋបាលខេត្តពោធិ៍សាត់គ្រាំទ្រចំពោះ គម្រោងសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុក្រគរ និងចូលរួមសហការ សម្របសម្រួល លើការងារពាក់ព័ន្ធ ដើម្បពន្លឿនគម្រោងមួយនេះ ។

ឯកឧត្តម លឹម សុខតូ បានឱ្យដឹងបន្ថែមដែរ នៅទីតាំងស្នើរសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកក្រគរនេះ បច្ចុប្បន្នមានរោងចក្រធមៗដែលកំពុងដំណើររួមមាន រោងចក្រដំឡើងរថយន្តFord , រោងចក្រផ្គុំនិងដំឡើងបរិក្ខាអគ្គិសនី , រោងចក្រដំឡើងត្រង់ហ្វូរ , និងរោងចក្រផលិតខ្សែភ្លើង ខ្សែកាប ហើយក៏មានរោងចក្ររបស់ក្រុមហ៊ុន មីនីបៀរ របស់ប្រទេសជប៉ុន គ្រោងបង្កើតថ្មីលើផ្ទៃដី៥០ហិកតាក្នុងពេលឆាប់ៗខាងមុខនេះ និងរោងចក្រមួយចំនួនទៀតដែលកំពុងចាប់អារម្មណ៍ចង់បង្កើតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកក្រគរនេះ ។ ហើយការបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តពោធិ៍សាត់ ដោយសារខេត្តពោធិ៍សាត់មានថាមពលស្អាត គឺទំនប់វារីអគ្គិសនី និងស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យធំជាងគេនៅកម្ពុជា ព្រមទាំងមានប្រព័ន្ធហេដ្ឋារចនាសម្ធ័នកាន់តែល្អប្រសើរ ។


អត្ថបទ ៖ ភិរុណ ពៅ
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧