ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក្រើនរំលឹកដល់មន្រ្តីមូលដ្ឋានត្រូវដោះស្រាយ និងផ្តល់សេវាឱ្យមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ
ឧត្ដរមានជ័យ ៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមនាថ្ងៃនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា វេទិការសាធារណៈដែលបានធ្វើឡើងនាពេលនេះពិតជាមានសារៈសំខាន់ ជាកញ្ចក់ឆ្លុះបញ្ចាំងអំពីសកម្មភាព របស់មន្រ្តីអាជ្ញាធរក្នុងមូលដ្ឋាន ពិសេសការផ្តល់សេវាសាធារណៈបំរើជូនប្រជាពលរដ្ឋបានល្អប្រសើរ នឹងរកចំណុចអវិជ្ជមានដើម្បីធ្វើការដោះស្រាយ និងកែលម្អឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា វេទិកាសាធារណៈនេះ បានធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋបានចូលរួមសម្តែងមតិ ឬផ្តល់យោបល់ទាក់ទងទៅនឹងទុក្ខកង្វល់ ពិសេសទៅនឹងគោលការណ៍ភូមិ-ឃុំមានសុវត្ថិភាព និងរួមគ្នាដោះស្រាយផ្តល់ភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងនោះ ក៏ត្រូវលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាលតាមរយៈសកម្មភាពរបស់ថ្នាក់ដឹកនាំមន្ត្រី រាជការគ្រប់លំដាប់ថ្នាក់ក្នុងការជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងស្តាប់នូវកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន។

ឯកឧត្តមទេសរដ្ឋមន្ត្រី បញ្ជាក់ថា រាល់វេទិការសាធារណៈនៅគ្រប់មូលដ្ឋាន បងប្អូនប្រជាពលរដ្ឋត្រូវហ៊ាននិយាយការពិតនូវរាល់ចំណុចសកម្ម និងចំណុចអសកម្ម ដែលកើតមាននៅក្នុងមូលដ្ឋានតាមរយៈវេទិកាសាធារណៈ ព្រោះថា វេទិកានេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសឲ្យបងប្អូនបញ្ចេញយោបល់ ដើម្បីធ្វើការកែលម្អភាពចន្លោះប្រហោងរបស់មូលដ្ឋាន អោយកាន់តែមានប្រសិទ្ធភាព។
នៅក្នុងវេទិការនេះប្រជាពលរដ្ឋបានលើកឡើង ពាក់ព័ន្ធការស្នើរសុំវាស់វែងចុះបញ្ជីដីធ្លី ការស្នើរសុំសាសាងសង់ស្ពានអូជីក បង្កើតវិទ្យាល័យ បញ្ហាអគ្គិសនី រួមនិងការស្នើសុំធ្វើផ្លូវ ប្រឡាយ។ ជាមួយនេះប្រជាពលរដ្ឋ ក៏បានលើកឡើងអំពីផលប៉ះពាល់ដោយសារល្បែងស៊ីសង និងផលលំបាកមួយចំនួនលើការផ្តល់សេវាសាធារណៈផ្សេងៗផងដែរ។ ទុក្ខកង្វល់ទាំងនេះត្រូវបានមន្រ្តីជំនាញ និង អាជ្ញាធរធ្វើការបកស្រាយពន្យល់ដល់ប្រជាពលរដ្ឋនិងចាត់ដល់មន្រ្តីជំនាញនិងអាជ្ញាធរចូលរួមដោះស្រាយឲ្យបានទាន់ពេលវេលា ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រុញ និងណែនាំឱ្យក្រុមការងារទាំងអស់ធ្វើការពិភាក្សាក្នុងកម្រិតថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ជាតិ ដើម្បីរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដែលនៅសេសសល់ឱ្យរួចរាល់ និងសន្យាខិតខំអភិវឌ្ឍន៍មូលដ្ឋានស្រុកត្រពាំងប្រាសាទ កាន់តែមានភាពរីកចម្រើនទៅមុខទៀត ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ឆ្លៀតក្នុងឱកាសនោញ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមអនុវត្តន៍ និងគាំទ្រកម្មវិធីនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ និងសមទ្ធិផលនានារបស់រាជរដ្ឋាភិបាល ជាពិសេសគឺការគាំទ្រគម្រោងព្រែកជីក ហ្វូណនតេជោដែលនឹងត្រូវរៀបរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានព្រែកជីកនេះនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ៕






អត្ថបទ: BTV NEWS
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង