ព័ត៌មាន
កម្ពុជា-អាល្លឺម៉ង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្សបេតិកភណ្ឌវប្បធម៌
ភ្នំពេញ ៖ កម្ពុជា-អាល្លឺម៉ង់ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី៖ ការអភិរក្សបេតិកភណ្ឌវប្បធម៌ក្នុងព្រះរាជាណាចក្រកម្ពុជា, ក្រោមវត្តមានលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។

អនុស្សារណៈនៃការយោគយល់គ្នានេះ បានចុះហត្ថលេខា នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ រវាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។
សេចក្តីដោយឆន្ទៈរួមស្តីពីការអភិរក្សបេតិកភណ្ឌវប្បធម៌ក្នុងព្រះរាជាណាចក្រកម្ពុជា រវាងក្រសួងវប្បធម៌ និងវចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា (តទៅនេះ ហៅថា MCFA) និងការិយាល័យសហព័ន្ធកិច្ចការបរទេសនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (តទៅនេះ ហៅថា ការិយាល័យសហព័ន្ធកិច្ចការបរទេស)។

សូមបញ្ជាក់ផងដែរ៖ ដោយយោងទៅលើអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខានាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ និងកិច្ចព្រមព្រៀងបន្ថែមដែលបានចុះហត្ថលេខានាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ រវាងអាជ្ញាធរជាតិ ដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅកាត់ថា “អាជ្ញាធរជាតិអប្សរា” និង TH Koeln University of Applied Sciences (“TU Koeln”) ពាក់ព័ន្ធនឹងគម្រោងសហប្រតិបត្តិការលើវិស័យអភិរក្ស បេតិកភណ្ឌវប្បធម៌ក្នុងព្រះរាជាណាចក្រកម្ពុជា៖ “ការអភិរក្សប្រាសាទនានានៃរមណីយដ្ឋានអង្គរ៖ ការបន្តការ អភិរក្សតាមបែបវិទ្យាសាស្ត្រនៃក្បាច់លម្អថ្ម និងចម្លាក់ប្រាសាទផ្សេងៗទៀត” (តទៅនេះហៅថា គម្រោងI) និងការបណ្តុះបណ្តាល និងការអប់រំបន្ថែមលើអ្នកអភិរក្សថ្ម ចម្លាក់ និងឥដ្ឋ នៃក្រុម GARCP/GACP និង បុគ្គលិក (អ្នកជំនាញ) ក្នុងនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា តទៅនេះ ហៅថា គម្រោងII) ដែលនឹងដំណើរការដោយកិច្ចសហប្រតិបត្តិការរវាង គម្រោងអាល្លឺម៉ង់ដើម្បីអភិរក្ស ចម្លាក់អប្សរា (GACP) និងអាជ្ញាធរជាតិអប្សរា ក្នុងក្របខ័ណ្ឌនៃគម្រោងជួសជុល និងអភិរក្សអាល្លឺម៉ង់ និងអាជ្ញាធរជាតិអប្សរាហៅកាត់ថា (GARCP) ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីអភិរក្សក្បាច់ចម្លាក់ដ៏មានតម្លៃនៅក្នុងប្រាសាទខ្មែរ ដែលជាបេតិកភណ្ឌវប្បធម៌របស់កម្ពុជា៕









អត្ថបទ រដ្ឋា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧