ព័ត៌មាន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងបើកមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២៤
នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងបើកមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស នាខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឈាង ឆដាភ័ក្រ បានថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃនេះ។

លោក បន្តថា ជារៀងរាល់ឆ្នាំនាយកដ្ឋាន តែងតែរៀបចំមហោស្រពបុរាណនេះឡើង ក្នុងគោលបំណងលើកទឹកចិត្តសិល្បករ សិល្បការិនី ដែលគាត់ប្រកបអាជីពទម្រង់សិល្បៈបុរាណនេះ។ មានន័យថាក្រសួង ក៏ដូចជានាយកដ្ឋាន បានយកចិត្តជាខ្លាំងទៅសិល្បករ សិល្បការិនី ហើយការរៀបចំមហោស្រពល្ខោនបាសាក់ គឺដើម្បីថែរក្សា ការពារ លើកស្ទួយ លើកទឹកចិត្តសិល្បករល្ខោនបាសាក់ និងដើម្បីផ្សព្វផ្សាយជូនដល់មហាជន ជាពិសេសយុវជន យុវនារី ដែលជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ ឱ្យបានស្គាល់ និងស្វែងយល់អំពីល្ខោនបាសាក់ ព្រមទាំងរួមគ្នាគាំទ្រមរតកវប្បធម៌ខ្មែរ។

សូមបញ្ជាក់ផងដែរថា មហោស្រពល្ខោនបាសាក់ មិនគ្រាន់តែជាវេទិកា ប្រកួតប្រជែងយកពានរង្វាន់នោះទេ ប៉ុន្តែគឺជាទីកន្លែងជួបជុំសិក្សាស្វែងយល់ វាស់ស្ទង់សមត្ថភាព និងការចែករំលែកបទពិសោធ និងចំណេះដឹងផងដែរ។ ដូចនេះគោលដៅសំខាន់នៃការរៀបចំមហោស្រពល្ខោនបាសាក់ គឺដើម្បីផ្តល់ឱកាសក្នុងការសិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយ លើផ្នែកតាក់តែងនិពន្ធរឿង ការដឹកនាំដំឡើងរឿង និងការសម្តែងជាដើម សំដៅពង្រឹងសមត្ថភាព និងលើកកម្ពស់វិស័យសិល្បៈទស្សនីយភាពមួយនេះ ដើម្បីឈានទៅដល់ការប្រកួតប្រជែងលើឆាក អន្តរជាតិ៕










-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧