កីឡា
ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅព្រះសីហនុ ធ្វើឡើងដើម្បីទាក់ទាញទេសចរណ៍
ដើម្បីបង្កើតព្រឹត្ដិការណ៍ទាក់ទាញទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិក ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសីហនុ ព្រមទាំងវិស័យឯកជន សហការរៀបចំព្រឹត្តិការណ៍កីឡា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្ដព្រះសីហនុ ដែលមានបួនប្រភេទ គឺចម្ងាយ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ ក្រោមប្រធានបទ “រត់ដើម្បីសន្ដិភាព និងការពារបរិស្ថានធម្មជាតិ” នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ។
ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នេះ គឺដើម្បីជំរុញវិស័យកីឡាមហាជនឱ្យកាន់តែរីកចម្រើន និងផ្សព្វផ្សាយគោលដៅទេសចរណ៍ឆ្នេរសមុទ្រ នៅខេត្តព្រះសីហនុ ទៅកាន់ពិភពលោក ព្រមទាំងជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍ជាតិលើមូលបទ «កម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងរាក់ទាក់ស្វាគមន៍» ។
ព្រឹត្តិការណ៍កីឡាមិនមែនគ្រាន់តែជាការប្រកួតមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាសសម្រាប់ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ សង្គម សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះប្រទេសជាតិ ក៏ដូចជា រួមចំណែកដល់ការពង្រឹងចំណងសាមគ្គីភាព និងមិត្តភាព រវាងប្រតិភូកីឡានៃប្រទេសដែលបានចូលរួម ជាក់ស្តែងជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAME) លើកទី៣២ និងកីឡាជនពិការ (ASEAN PARA GAME) លើកទី១២ ឆ្នាំ២០២៣ របស់កម្ពុជាបានបង្ហាញថា «កម្ពុជាប្រទេសតូច ប្រទេសក្រ ក៏ប៉ុន្តែបេះដូង ធំទូលាយជាងមហាសមុទ្រ» និងបង្ហាញពីកិត្យានុភាពជាតិទៅកាន់ពិភពលោកឱ្យស្គាល់កម្ពុជាកាន់តែច្បាស់ ។ ព្រឹត្តិការណ៍ថ្ងៃនេះ នឹងជួយផ្សព្វផ្សាយ លើកស្ទួយវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ឱ្យមានភាពរីកចម្រើន សំដៅធ្វើឱ្យខេត្តព្រះសីហនុបន្តជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពទាក់ទាញ ពោរពេញដោយភាពកក់ក្តៅ និងស្នាមញញឹម។
រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយឧត្តមគតិ ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ ម៉ឺងម៉ាត់ ប៉ិនប្រសប់ និង ការបេ្តជ្ញាចិត្តយ៉ាងមោះមុតបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្ត ទុកដាក់ខ្ពស់ លើវិស័យកីឡា ដែលជាវិស័យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់ទាំងនៅកម្ពុជា និងសកលលោក ដោយកីឡាទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រកាន់តែច្រើនពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។ រដ្ឋបាលខេត្តព្រះសីហនុ បានខិតខំជំរុញឱ្យមានរមណីយដ្ឋានទេសចរណ៍ តំបន់ទាក់ទាញទេសចរណ៍ ការកម្សាន្តលើឆ្នេរខ្សាច់ ការងូតទឹកសមុទ្រ ការទស្សនាផ្កាថ្ម និងជីវចម្រុះនៅក្នុងសមុទ្រ ការកម្សាន្តតាមបណ្តាកោះនានា ការជិះទូកកាយ៉ាក ការជិះទូកកម្សាន្តតាមដងព្រែក សហគមន៍ទេសចរណ៍ កសិទេសចរណ៍ មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ ហាងលក់វត្ថុអនុស្សាវរីយ៍ និងរៀបចំឱ្យមានព្រឹត្តិការណ៍ទេសចរណ៍ ផ្សេងៗ ក្នុងគោលបំណងដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាគោលដៅ ធុរកិច្ច និងសម្រាកលម្ហែដ៏ទាក់ទាញទាំងក្នុងតំបន់ និងពិភពលោក សំដៅចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្ត ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់តាមរយៈការធ្វើពិពិធកម្មផលិតផលទេសចរណ៍ ការបន្តពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍ និងការអនុវត្តច្បាប់របស់គ្រប់ភាគីពាក់ព័ន្ធ។





-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣