ព័ត៌មាន
វត្តអារាមនៅភ្នំពេញត្រៀមទូងស្គរអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោនាដើមខែក្រោយ
វត្តអារាមនៅរាជធានីភ្នំពេញ ចាប់ផ្តើមត្រៀមទូងស្គរ វាយគង ដើម្បីចូលរួមអបអរសាទរ ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោនាដើមខែសីហាខាងមុខនេះ។
ស្របពេលពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅសល់តែរយៈពេលជិត១ខែប៉ុណ្ណោះ បណ្តាវត្តអារាមមួយចំនួនក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមត្រៀមលក្ខណៈរៀបចំឧបករណ៍បន្លឺសំឡេង និងការជូនដំណឹងរបស់ពុទ្ធបរិស័ទឱ្យចូលរួមកាន់តែច្រើនកុះករក្នុងថ្ងៃប្រារព្ធពិធីអបអរសាទរទៅដល់ការចាប់ផ្តើមដំណើរការគម្រោងព្រែកជីកហ្វូណនតេជោ។

បើតាមសង្ឃដីការបស់ព្រះសុមេធវង្ស សុខ ប៊ុនធឿន ព្រះអនុគណខណ្ឌមានជ័យ និងជាព្រះចៅអធិការវត្តនន្ទមុនី បានបញ្ជាក់ថា វត្តនន្ទមុនីមិនខុសពីវត្តដទៃទៀតក្នុងមូលដ្ឋានបានត្រៀមរៀបចំខ្លួនទូងស្គរចូលរួមអបអរសាទរគម្រោងព្រែកហ្វូណនតេជោ ដោយព្រះអង្គមានសង្ឃដីកាទៀតថា ក្នុងសង្គមខ្មែរតាំងពីបុរាណដល់បច្ចុប្បន្ន គឺអាណាចក្រ និងពុទ្ធចក្រត្រូវដើរទន្ទឹមគ្នា។
ជាមួយគ្នា លោកតាជីចំណុះជើងវត្តនន្ទមុនី បានឱ្យដឹងថា ពួកគាត់នឹងចូលរួមជាមួយគណៈកម្មការវត្ត ដើម្បីអបអរសាទរព្រមគ្នាក្នុងឱកាសដែលកម្ពុជាមានគម្រោងប្រវត្តិសាស្រ្តព្រែកជីកហ្វូណនតេជោ ដែលជាប្រយោជន៍របស់សង្គមជាតិទាំងមូល។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានកំណត់ពិធីបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩ និង៩នាទីព្រឹក។ ខណៈនៅថ្ងៃបើកការដ្ឋាននេះ ក្រសួងធម្មការ និងសាសនា បានណែនាំដល់ប្រធានមន្ទីរធម្មការនិងសាសនា រាជធានី-ខេត្តទាំងអស់ ត្រូវសហការជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងមេដឹកនាំគ្រប់សាសនា រៀបចំ វាយគង ជួង រតាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដោយបន្លឺជាសំឡេងឱ្យបានកងរំពង នៅតាមទីអារាមសាសនា ដូចជា វត្ត មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការស៊ូរ៉ាវឱ្យបានព្រមៗគ្នា។ ក្នុងនោះ ត្រូវបង្កលក្ខណៈនៅតាមអារាមសាសនានីមួយៗ ដើម្បីឱ្យបរិស័ទទាំងអស់បានចូលរួមអបអរសាទរឱ្យបានឱឡារិកអធិកអធម៕ អត្ថបទ សេក ឧត្តម




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧