ព័ត៌មាន
កម្ពុជាធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់ជាង ២៦ពាន់លានដុល្លារ ក្នុងឆមាសទី១នេះ
ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៤នេះ ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ២៦ ពាន់លាន ដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ១២ពាន់លានដុល្លារ ខណៈការនាំចូលពីបរទេសមានចំនួនជាង ១៣ ពាន់លានដុល្លារ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា, សម្រាប់រយៈពេល ៦ខែក្នុងឆ្នាំ២០២៤ នេះ ក្នុងនោះការធ្វើការធ្វើពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗ របស់កម្ពុជា មានចំនួន ២០ ប្រទេស និងជាមួយបណ្តាប្រទេសផ្សេងទៀត គិតជាទឹកប្រាក់សរុបមានចំនួនជាង ២៦ ពាន់លានដុល្លារអាមេរិកកើនឡើង ជាង ១២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣ ក្នុងនោះបើគិតរយៈពេល ៦ខែនេះ ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិ របស់កម្ពុជា មានកំណើនកើនឡើងជាបន្តបន្ទាប់គួរកត់សម្គាល់។

ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិនេះ ក្នុងនោះចំពោះការនាំចេញទំនិញរបស់កម្ពុជា ក្នុងរយៈពេលនេះដែរមានទំហំទឹកជាង ១២ ពាន់លាន ដុល្លារ កើនឡើងប្រមាណជាង ១២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣ ក្នុងនោះកម្ពុជាបាននាំទៅកាន់ប្រទេសសំខាន់ៗរួមមាន៖ ប្រទេសចិន ជាង ៨០០ លានដុល្លារ, សហរដ្ឋអាមេរិក ជាង ៤ ៤០០ លានដុល្លារ, វៀតណាម ជាង ២ ០០០ លានដុល្លារ, ថៃ ៤៣៩ លានដុល្លារ, ជប៉ុន ជាង ៦២៨ លានដុល្លារ, អាល្លឺម៉ង់ ជាង ៤២៤ លានដុល្លារ, អេស្ប៉ាញ ៤៥១ លានដុល្លារ, កាណាដា ៤៩៤ លានដុល្លារ, អង់គ្លេស ៤២៧ លានដុល្លារ, ហូឡង់ ៣៤៥ លានដុល្លារ, កូរ៉េខាងត្បូង ១៥៥ លានដុល្លារ និងការនាំចេញទៅកាន់ប្រទេសផ្សេងៗ ជាច្រើនទៀត។
ចំណែកការនាំចូលវិញ នៅក្នុងរយៈពេលនេះដែរ កម្ពុជាបាននាំចូលទំនិញមានទំហំទឹកប្រាក់សរុបប្រមាណជាង ១៣ពាន់លានដុល្លារ កើនឡើងជាង ១២ ភាគរយ ក្នុងនោះការនាំចូលពីប្រទេសចិន មានទឹកប្រាក់ជិត ៦ ពាន់លានដុល្លារ, វៀតណាមជាង ២ ០០០ លានដុល្លារ, ថៃ ជាង ១ ៦០០ លានដុល្លារ, សឹង្ហបុរី ៤៥៦ លានដុល្លារ, ឥណ្ឌូនស៊ី ៥២១ លានដុល្លារ, តៃវ៉ាន់ ៣៥៤ លានដុល្លារ, កូរ៉េខាងត្បូង ២៤១ លានដុល្លារ, ម៉ាឡេស៊ី ៣៨៥ លានដុល្លារ, ហុងកុង ១៩៨ លានដុល្លារ, ក្រៅពីនេះកម្ពុជាក៏បាននាំចូលទំនិញផ្សេងៗ ពីបណ្តាប្រទេសជាច្រើន ទៀត៕
អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧