ព័ត៌មាន
អាជ្ញាធរមីនគាំទ្រ JMAS លើការបន្តគម្រោងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ នៅកម្ពុជា
អាជ្ញាធមីន ប្រកាសបន្តគាំទ្រដល់ការអនុវត្តគម្រោងរបស់ JMAS តទៅទៀត ខណៈអង្គការនេះបានរួមចំណែកលើកកម្ពស់ដល់ជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា នៅតាមសហគមន៍ក្រោយបោសសម្អាតមីនរួច ខណៈអាជ្ញាមីននឹងបន្តរក្សាទំនាក់ទំនង និងវឌ្ឍនភាពរួមគ្នាជាមួយជប៉ុនឲ្យកាន់តែខ្លាំង ដើម្បីជោគជ័យលើវិស័យសកម្មភាពមីននៅកម្ពុជា។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន ក្នុងពេលទទួលជួបពិភាក្សាការងារជាមួយលោក YAMAZAKI Koji ប្រធាន JMAS និងសហការី ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជានាវេលាថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន បានថ្លែងអំណរគុណចំពោះការរួមចំណែក និងការគាំទ្ររបស់អង្គការ JMAS ជប៉ុន រយៈពេល ២២ឆ្នាំ ក្នុងសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។

ឯកឧត្តមបានវាយ តម្លៃខ្ពស់ចំពោះគម្រោងបោសសម្អាតមីនដើម្បីអភិវឌ្ឍន៍សហគមន៍នៅនឹងកន្លែងរបស់ JMAS ដូចជាហេដ្ឋារ ចនាសម្ព័ន្ធ សាលារៀន និងកសិកម្ម ជាដើម។ ហើយការចូល រួមរបស់ JMAS ពិតជាបានរួម ចំណែកក្នុងការកាត់បន្ថយភាពក្រីក្រផ្តល់ដីសុវត្ថិភាព និងលើកកម្ពស់វិស័យកសិកម្មរបស់ប្រជាកសិករកម្ពុជា។

ជាការឆ្លើយតបលោក YAMAZAKI Koji បានអបអរ សាទរកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ព្រមទាំងបានជូនពរឱ្យកម្ពុជាទទួលបានជោគជ័យក្នុងដំណើរការរៀបចំកិច្ចប្រជុំនេះ។ លោកលើកឡើងថា រយៈពេល ២២ឆ្នាំ ចាប់តាំងពីឆ្នាំ២០០២ JMAS បានអនុវត្តសកម្មភាពបោសសម្អាតមីននិងគ្រាប់ និងការអភិវឌ្ឍសហគមន៍ក្នុងខេត្តបាត់ដំបង បន្ទាយ មានជ័យ និងស្ទឹងត្រែង ដោយរំដោះបានផ្ទៃដីប្រមាណ ៦៥ គីឡូម៉ែត្រក្រឡា រកឃើញនិងកម្ទេចចោលគ្រាប់មីនចំនួន ២១.១៨៨គ្រាប់និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ៣៩៦.៣៦៤ គ្រាប់។ ប្រធាន JMAS បន្តទៀតថា JMAS នឹងបន្តពង្រីកគម្រោងបោសសម្អាតមីន និងសំណល់ជាតិ ផ្ទុះពីសង្រ្គាមបន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្រ្តជាតិកម្ពុជា ព្រមទាំងស្នើសុំកម្ពុជាឱ្យបន្តផ្តល់នូវកិច្ចសហការ និងគាំទ្រនូវគម្រោងទាំងនេះ៕

អត្ថបទ: ភារម្យ
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧