ព័ត៌មាន
ឯកឧត្តម ឈាង រ៉ា ដឹកនាំប្រជុំក្រុមការងារវិស័យឯកជនផ្នែកសុខាភិបាលនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារផ្នែកសុខាភិបាល (ក្រុម «ឋ») តំណាងផ្នែករាជរដ្ឋាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារជាមួយវិស័យឯកជន ដែលដឹកនាំដោយឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមមេង សហប្រធានក្រុមការងារផ្នែកសុខាភិបាល (ក្រុម «ឋ») តំណាងផ្នែកឯកជន, នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ។

ក្នុងកិច្ចប្រជុំក្រុមការងារវិស័យឯកជនផ្នែកសុខាភិបាល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក៏មានការចូលរួមពីឯកឧត្តម-លោកជំទាវ តំណាងក្រសួង-ស្ថាប័ន លោក-លោកស្រីប្រធាន អនុប្រធាន និងមន្រ្តី នៃអង្គភាពពាក់ព័ន្ធ ព្រមទាំងឧកញ៉ា លោក លោកស្រី តំណាងមកពីគ្រឹះស្ថានសុខាភិបាលឯកជន។

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាការងារពាក់ព័ន្ធវិស័យឯកជន ដូចជា៖ ការងារមន្ទីរពិសោធន៍ ការនាំចូលឱសថ ការចុះបញ្ជិកាឱសថ ការអនុវត្តការផ្លាស់ប្តូរផលិតផលឱសថដែលបានចុះបញ្ជិការួច ការងាររបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ការជំរុញឱ្យមានការប្រើប្រាស់ផលិតផលឱសថដែលផលិតក្នុងស្រុក ការងារអនុវត្តច្បាប់ និងការកំណត់លេខកូដប្រភេទផលិតផលឱសថនៅពេលនាំចូល និងការងារពាក់ព័ន្ធមួយចំនួនទៀត ដើម្បីធ្វើការដោះស្រាយ សំដៅបង្កើននូវប្រសិទ្ធភាពការងារ នៃការផ្តល់សេវាសុខាភិបាល ជូនវិស័យឯកជនឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត ឈានទៅលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនទូទៅ ក៏ដូចជាចូលរួមកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានជម្រាបជូនកិច្ចប្រជុំថា ក្រសួងសុខាភិបាល បានគាំទ្រវិស័យឯកជនជាគោល និងស្នើឱ្យមានកិច្ចសហការ និងកិច្ចសហប្រតិបត្តិការដោយគោរពក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមច្បាប់ ឬនិយាម ដើម្បីពង្រឹងគុណភាពនៃផ្តល់សេវាពីវិស័យឯកជន ដោយត្រូវមានការបណ្តុះបណ្តាលជាប្រចាំ ការផ្តល់ព័ត៌មានគ្នាទៅវិញទៅមក សំដៅចៀសវាងនូវហានិភ័យនានា ដែលកើតឡើងចំពោះប្រជាជនទាំងអស់។
ក្នុងនោះដែរ ឯកឧត្តមតំណាងវិស័យឯកជន បានកោតសសើរដល់ក្រសួងសុខាភិបាល ដែលកន្លងមកបានធ្វើការផ្តល់សេវាសុខាភិបាល ជូនវិស័យឯកជនបានកាន់តែប្រសើរ និងបន្តការងារអនុវត្តច្បាប់ប្រកបដោយតម្លាភាព ដែលបានចូលរួមការពារផលប្រយោជន៍ស្របច្បាប់របស់វិស័យឯកជនកាន់តែមានប្រសិទ្ធភាពខ្ពស់៕




អត្ថបទ រដ្ឋា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧