ព័ត៌មាន
ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ និងវេទិកាកេសរកូលជាតិ លើកទី៤ ប្រកាសបើកជាផ្លូវការ
ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានប្រកាសបើកពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ លើកទី៤ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន តំណាងក្រសួង-ស្ថានប័ន ស្ថានទូត និងដៃគូពាក់ព័ន្ធផ្សេងៗទៀត។

នៅក្នុងអង្គពិធី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ ហើយតាមយុទ្ធសាស្រ្តនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំ និងចង្អុលបង្ហាញដល់ក្រសួងបរិស្ថានឱ្យរៀបចំឡើងយុទ្ធសាស្រ្តចក្រា ដែលមានសរសរស្តម្ភបីនោះរួមមាន៖ភាពស្អាត ភាពបៃតង និងចីរភាព។ សរសរស្តម្ភទី១ភាពស្អាត គឺសំដៅធ្វើយ៉ាងណា ដើម្បីឱ្យផ្ទះរបស់យើង សង្គមរបស់យើង ប្រទេសរបស់យើងមានភាពស្អាត ដែលក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការជាបន្តបន្ទាប់។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងថា ការរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ លើកទី៤ គឺជាវេទិការដ៍សំខាន់មួយសម្រាប់ស្វែងយល់បន្ថែមពីសារៈប្រយោជន៍ព្រៃឈើ ធនធានធម្មជាតិ និងជីវៈចម្រុះជាដើម។ លើសពីនេះ ឯកឧត្តម បានជំរុញដល់ប្រជាពលរដ្ឋចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើនគម្រប់ព្រៃឈើនៅកម្ពុជា។

គួរបញ្ជាក់ដែរថា ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ និងវេទិកាកេសរកូលជាតិ លើកទី៤ ចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។ ក្នុងពិព័រណ៍នេះ ក្រសួងបរិស្ថាន មានកូនឈើចំនួន៤០ប្រភេទ សរុបចំនួនជាង៤ម៉ឺនដើម ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងម្នាក់បានច្រើនបំផុតចំនួន១០ដើម។ ក្រៅពីនេះ នៅក្នុងពិព័រណ៍ក៍បានដាក់បង្ហាញសមិទ្ធផលផ្សេងៗរបស់ ក្រសួងបរិស្ថាន មន្ទីរបរិស្ថាន និងអង្គដៃគូពាក់នានា និងតាំងបង្ហាញផលិតផលខ្មែរជាដើម។










-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧