ព័ត៌មាន
ប្រទេសកម្ពុជាមានសក្តាពលកំណើនយុវជនពេញកម្លាំងច្រើនសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ
នៅថ្ងៃទី១១ ខែកក្កដានេះ គឺថ្ងៃទិវាប្រជាជនពិភពលោក លើកទី៣៥ ឆ្នាំ២០២៤។ តាមរយៈទិវានេះ មន្ត្រីជាន់ខ្ពស់ក្រសួងផែនការបានអះអាងថា មកបច្ចុប្បន្នកម្ពុជា កំពុងមានសក្តានុពល មានកំណើនយុវជនពេញកម្លាំងការងារគ្រប់គ្រាន់ ក្នុងផ្គត់ផ្គងទីផ្សារការងារ និងការជំរុញកំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំបន្តបន្ទាប់ខាងមុខ។

ឯកឧត្តម បណ្ឌិត ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ ថ្លែងប្រាប់ BTV នៅថ្ងៃទី១១ ខែកក្កដានេះថា មកដល់ឆ្នាំ២០២៤នេះ កម្ពុជាមានប្រជាជនសរុប ១៧លាន៣សែននាក់ ក្នុងនោះមានប្រជាជនស្ថិតក្នុងវ័យធ្វើការ អាយុ ១៥ដល់៦៤ឆ្នាំ មានប្រមាណ ១១លាន៥សែននាក់ ស្មើនឹង ៦៦.៣% ក្នុងនោះមានយុវជនពេញកម្លាំងធ្វើការងារមួយចំនួនគឺបាននិងកំពុងធ្វើការងារសេដ្ឋកិច្ចនៅក្នុងប្រព័ន្ធ និងខ្លះធ្វើការងារនៅក្នុងផែ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបង្កើតប្រាក់ចំណូលដោយខ្លួនឯង។

ឯកឧត្តមថែ្លងថា ជារួមបច្ចុប្បន្នកម្ពុជា មិនមានបញ្ហាកង្វះពលកម្មការងារនោះទេ ហើយដើម្បីបង្កើនសក្តាពលពលកម្មទីផ្សារការងារនៅកម្ពុជា បច្ចុប្បន្នប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបង្កើនការអភិវឌ្ឍធនធានមនុស្ស អនុវត្តគោលនយោបាយផ្តល់អាហារូបករណ៍បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជន១លាន៥សែននាក់ ដើម្បីជំរុញការផ្លាស់ប្តូរប្រជាជនពីការធ្វើការងារ ដោយប្រើប្រាស់កម្លាំងទៅប្រើប្រាស់សមត្ថភាពជំនាញវិជ្ជាជីវៈដើម្បីធ្វើការងារវិញ។

ឯកឧត្តម បន្តថា កម្ពុជា ចាប់ពីឆ្នាំ២០២៤នេះ រហូតឆ្នាំ២០៤៥ នឹងបន្តមានកំណើនយុវជនពេញកម្លាំងធ្វើការងារ ប្រមាណជិត១៥លាននាក់ ពោលគឺមានកំណើនប្រមាណ១.២% ហើយតាមរយៈអនុវត្តគោលនយោបាយជាយុទ្ធសាស្ត្រជាច្រើន របស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននឹងធ្វើឲ្យកម្ពុជា មានសក្តានុពលកាន់តែខ្លាំងលើការមានយុវជនពេញកម្លាំងធ្វើការងារដោយមានជំនាញវិជ្ជាជីវៈ និងការជំរុញសេដ្ឋកិច្ចកម្ពុជា មានកំណើនល្អប្រសើរ និងស្របពេលកម្ពុជាកំពុងរៀបចំខ្លួនចាកចេញជាផ្លូវការពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ខាងមុខនេះ៕

អត្ថបទ: ស៊ុម សុខជា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧