ព័ត៌មាន
មន្រ្តីបរិស្ថានខេត្ត អំពាវនាវឲ្យពលរដ្ឋត្រូវនាំគ្នាចូលរួមបង្កើនការដាំកូនឈើឲ្យបានច្រើន នៅក្នុងមូលដ្ឋានរបស់ខ្លួន
ឧត្តរមានជ័យ៖ លោក ផួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រឹះស្ថានអបរំសិក្សា ព្រះសង្ឃ នៅតាមទីវត្តអារាម យុវជន អង្គការសង្គមស៊ីវិល រួមទាំងអាជ្ញាធរ មូលដ្ឋានទាំងអស់ ត្រូវនាំគ្នាបង្កើនការចូលរួមដាំកូនឈើឡើងវិញ ឲ្យបានច្រើនបន្ថែមទៀត ដើម្បីកែលម្អរសោភណ្ឌភាពបរិស្ថានប្រកបដោយពណ៌បៃតង និងដើម្បីជាជម្រកដ៏សំខាន់របស់សត្វព្រៃគ្រប់ប្រភេទរស់នៅ ។

លោកប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ការដាំកូនឈើ គឺដើម្បីរួមគ្នាស្ដារគម្របព្រៃសហគមន៍ឡើងវិញ ក្នុងការបំពេញចន្លោះប្រហោងនៅចំណុចដែលបានរេចរឹលខ្វះខាតគ្មានដើមឈើ និងដើម្បីធ្វើឲ្យតំបន់មួយចំនួនដែលមានការខ្វះចន្លោះអាចមានកូនឈើដុះឡើងវិញ និងសម្រាប់ជួយដល់ការទ្រទ្រង់មនុស្ស សត្វ ជាពិសេសជួយកាត់បន្ថយនូវកំដៅផែនដី និងភាពរាំងស្ងួតផងដែរ។

លោកបន្តថា មន្ទីរបរិស្ថានខេត្តបានត្រៀម កូនឈើចំនួន ១០ ០០០ដើមផងដែរ នៅសួនបណ្តុះកូនឈើព្រៃសង្ឃរុក្ខាវន្ត ដើម្បីត្រៀមចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ប្រារព្ធពិធីដាំនៅថ្ងៃទី ២៦កក្កដា ឆ្នាំ២០២៤ខាងមុខ នៅចំណុចបរិវេណសហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត។
លោកបន្តថា កត្ដាទាំងអស់នេះហើយ គប្បីក្នុងនាមប្អូនៗជាយុវជនរួមទាំងព្រះសង្ឃ អង្គការសង្គមស៊ីវិលទាំងអស់ ដែលមានស្មារតីល្អ ក្នុងការចូលរួមយ៉ាងផុលផុសឲ្យចេះស្រលាញ់ធម្មជាតិ កត្ដាទាំងអស់នេះហើយ គឺផ្តើមចេញពីមនុស្សម្នាក់ ដើមឈើមួយដើម គឺជាការរួមចំណែកមួយយ៉ាងសំខាន់សំរាប់ពង្រឹងធនធានធម្មជាតិឲ្យកាន់តែសម្បូរបែបបន្ថែមទៀត៕ 



អត្ថបទ៖ សារិទ្ធ
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧