ព័ត៌មាន
ឯកឧត្តម ឌិត ទីណា ដឹកនាំកិច្ចប្រជុំលើសំណើពិនិត្យដោះស្រាយលើបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំលើសំណើពិនិត្យដោះស្រាយលើបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១០ កក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់កិច្ចប្រជុំនេះ បានឲ្យដឹងនៅក្នុងបណ្តាញសង្គមថាបន្ទាប់ពីបានទទួលស្តាប់សេចក្តីរាយការណ៍ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យឯកជនចាំបាច់ត្រូវធ្វើការសិក្សាឲបានច្បាស់លាស់ ក្តោបព័ត៌មាន និងស្ថានការណ៍ឱ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ ទើបអាចវិភាគ និងវាយតម្លៃបញ្ហាប្រឈមនានាចំគោលដៅ និងមានប្រសិទ្ធភាព។
ឯកឧត្តម បានបន្ថែមថា វិស័យឯកជនត្រូវសហការរួមគ្នាចងក្រងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ស្វែងយល់និងរកហេតុផលច្បាស់លាស់ ដើម្បីកាត់បន្ថយហានិភ័យខ្ពស់។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ការកសាងទំនុកចិត្តទាំងអស់គ្នា គឺជាកត្តាចាំបាច់ ក្នុងការសហការ ស្វែងរកដំណោះស្រាយដែលល្អ ទទួលយកបាន ព្រមទាំងទទួលបានផលចំនេញ និងមាននិរន្តរភាពសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការពង្រឹងខ្សែច្រវាក់តម្លៃ ប្រកបដោយបរិយាបន្ន និងមានភាពតែមួយ៕






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧