ព័ត៌មាន
សម្ដេចធិបតីនាយករដ្ឋមន្ត្រីថ្លែងថា ប្រជាជនគឺជាស្នូលនៃការអភិវឌ្ឍ
ថ្លែងក្នុងទិវាប្រជាជនពិភពលោក លើកទី៣៥ អបអរសាទរខួប៣០ឆ្នាំនៃវត្តមានរបស់ UNFPA នៅកម្ពុជា និងខួប៣០ឆ្នាំនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ប្រជាជនគឺជាស្នូលនៃការអភិវឌ្ឍ។

ក្នុងសារលិខិតនៅថ្ងៃនេះ សម្តេចបញ្ជាក់ថា ប្រជាជនកម្ពុជា មានសេចក្តីអំណរសាទរក្រៃលែង ដោយបានចូលរួមជាមួយនឹងប្រជាជនទូទាំងពិភពលោកប្រារព្ធ «ទិវា ប្រជាជនពិភពលោក លើកទី៣៥» ក្រោមប្រធានបទ «ការទទួលយកនូវអានុភាពនៃទិន្នន័យប្រកបដោយ បរិយាបន្ន ឆ្ពោះទៅអនាគតដែលមានភាពធន់ និងប្រកបដោយសមធម៌សម្រាប់គ្រប់គ្នា»។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ទៀតថា ប្រជាជនគឺជាស្នូលនៃការអភិវឌ្ឍ។ ការផ្តល់សេវាសង្គមចាំបាច់ដល់ប្រជាជន ដូចជាការអប់រំ ការថែទាំ សុខភាព ការងារ ការបង្កើនភាពអង់អាចដល់ស្ត្រី និងសេវាសង្គមផ្សេងទៀត គឺជាមូលដ្ឋានគ្រឹះនៃការកសាង មូលធនមនុស្ស ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញក្នុងការទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពី ភាគលាភប្រជាសាស្ត្រដែលកម្ពុជាកំពុងមាន។ ជាការពិត ទិន្នន័យអាចបង្ហាញពីនិន្នាការបម្រែបម្រួលឌីណាមិក ប្រជាជន និងតម្រូវការកម្លាំងពលកម្ម ក្នុងបរិការណ៍នៃបរិវត្តកម្មសេដ្ឋកិច្ចនិងអាទិភាពតាមវិស័យ។ ផ្អែកលើ ទិន្នន័យទាំងនេះ យើងអាចផ្តល់ការងារនិងសេវាសង្គមចំគោលដៅនិងមានប្រសិទ្ធភាព ដូចជាការអភិវឌ្ឍកម្មវិធី បណ្តុះបណ្តាលជំនាញជាក់លាក់ ការជំរុញនវានុវត្តន៍ ការទាក់ទាញវិនិយោគ និងការបង្កើតពិពិធកម្មសេដ្ឋកិច្ចនិង ការប្រកួតប្រជែង ដែលអាចបង្កើតការងារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ លើសពីនេះទៀត ទិន្នន័យផ្តល់អានុភាព ដល់យើងក្នុងការត្រួតពិនិត្យទិដ្ឋភាពនិងវឌ្ឍនភាពនៃការអភិវឌ្ឍ ប៉ាន់ប្រមាណតនុកម្មនៃធនធាន និងកែលម្អ ការអនុវត្តប្រកបដោយចីរភាព។
ក្នុងន័យនេះសម្ដេចធិបតី មានប្រសាសន៍បន្ថែមទៀតថា យើងត្រូវតែជំរុញការប្រាស្រ័យទាក់ទងជិតស្និទ្ធនិងបើកចំហ ដើម្បីកសាងទំនុកចិត្តរវាងរដ្ឋាភិបាលនិងពលរដ្ឋ។ តាមរយៈការចែករំលែកនូវទិន្នន័យប្រកបដោយការទទួលខុសត្រូវ យើងអាចផ្តល់សិទ្ធិអំណាច ដល់ការចូលរួមជាសាធារណៈក្នុងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្ត និងលើកកម្ពស់ស្មារតីម្ចាស់ការដើម្បីអនាគតដ៏ត្រចះត្រចង់របស់យើង។ ជាមួយគ្នានេះ យើងក៏ទទួលស្គាល់នូវបញ្ហាប្រឈមក្នុងការអភិវឌ្ឍប្រព័ន្ធទិន្នន័យជាតិមួយដែលរឹងមាំនិងមានសង្គតិភាព ដែលរួមមាន តម្រូវការហិរញ្ញប្បទានប្រកបដោយនិរន្តរភាពការពង្រឹងការសម្របសម្រួលនិងចែករំលែកទិន្នន័យរវាងក្រសួង ស្ថាប័ន និងការពង្រឹងសមត្ថភាពបច្ចេកទេសដល់មន្ត្រីស្ថិតិ។ ក្រោមភាពជាដៃគូជិតស្និទ្ធជាមួយនឹងស្ថាប័នអង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជា យើងប្តេជ្ញាឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ដោយប្រើប្រាស់ឱ្យមានប្រសិទ្ធភាពនូវធនធានរួម ផ្តល់ជំនួយបច្ចេកទេស និងពង្រឹងយន្តការសម្របសម្រួល ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពទិន្នន័យនិងការប្រើប្រាស់សម្រាប់ការធ្វើសេចក្តីសម្រេចដោយផ្អែកលើភស្តុតាង និងការពិនិត្យ តាមដាន និងវាយតម្លៃវឌ្ឍនភាព ឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនាឆ្នាំ២០៣០៕
អត្ថបទ៖ BTV NEWS
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ