ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងប្រែក្លាយតំបន់ជនបទ ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍រីកចម្រើន
ព្រះសីហនុ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយតំបន់ជនបទទៅជាតំបន់អភិវឌ្ឍន៍ រីកចម្រើន ប្រកបដោយបរិយាបន្ន និងនិរន្តរភាព ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តតាមវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញប្រែក្លាយកម្ពុជា តាមចក្ខុវិស័យនៅឆ្នាំ២០៣០ និងឆ្នាំ ២០៥០ ។

ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០២៤ នេះថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកចិត្តទុកដាក់ ថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយនៅក្នុងផ្ទៃប្រទេស ព្រមទាំងពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីស្ថេរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាន ដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងបានកំណត់អាទិភាពគន្លឹះចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាមូលដ្ឋានសម្រាប់ការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រតាមវិស័យ ក្នុងគោលដៅអភិវឌ្ឍន៍កម្ពុជាឱ្យក្លាយទៅជា ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម បន្តថា ជុំវិញការអភិវឌ្ឍជនបទវិញ, ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការរបស់រាជរាជរដ្ឋាភិបាល បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ជាក់ស្តែងការអភិវឌ្ឍផ្លូវក្រាលដីល្បាយថ្មភ្នំ ចំនួន ១ ខ្សែ ប្រវែង ៤ ៥០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ទទឹងដីស ១០ម៉ែត្រ និងស្ថាបនាលូមូលមុខមួយចំនួន ៤កន្លែង ការផ្លាកឈ្មោះផ្លូវចំនួន២កន្លែង ស្ថិតនៅភូមិចំណោតរាម ទៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្ថិតក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ដែលអនុវត្តដោយ កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប គឺរាជរដ្ឋាភិបាលចង់ឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានមានផ្លូវធ្វើដំណើរល្អ ហើយមិនយូរមិនឆាប់ ផ្លូវនេះនឹងឈានទៅ ស្ថាបនាជាផ្លូវបេតុង ឬផ្លូវកៅស៊ូ សម្រាប់ការប្រើប្រាស់យូរអង្វែងរបស់ប្រជាពរដ្ឋ។

ឯកឧត្តម ឈឹម សៅគី លើកឡើងបន្ថែមថា ទាក់ទិននឹងការអភិវឌ្ឍជនបទនេះដែរ ក្រសួងបាននិងកំពុងបន្តយកចិត្តទុកដាក់ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ លើបញ្ហាសុខភាព និងបរិស្ថានរស់នៅល្អ ដែលជាកត្តាដ៏សំខាន់សម្រាប់ ប្រជាជននៅតំបន់ជនបទ ធ្វើយ៉ាងណាជួយឱ្យប្រជាពលរដ្ឋមានសុខភាពល្អប្រសើរ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹក និងអនាម័យជនបទ លើគម្រោងជីក និងស្តារស្រះសហគមន៍ ខួងអណ្តូង សាងសង់អាងត្រងទឹកភ្លៀង សាងសង់ប្រព័ន្ធចែកចាយទឹកតាមបំពង់ សហគមន៍ខ្នាតតូច ស្ថានីយ៍ផលិតទឹកស្អាតសហគមន៍ និងការសាងសង់បង្គន់អនាម័យជាដើម ជំរុញក្របដណ្តប់ទូទាំងប្រទេស។

បន្ទាប់ពីចុះពិនិត្យគម្រោងផ្លូវខាងលើរួច, ឯកឧត្តម ឈឹម សៅគី និងក្រុមការងារអន្តរក្រសួង ចុះជួបសំណេះសំណាលជាមួយអាជ្ញា ធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើ ក្នុងពិធីនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែទាំផ្លូវនិងលូក្នុងមូលដ្ឋានរបស់ពួកគាត់ សម្រាប់ជាប្រយោជន៍ប្រើប្រាស់បានយូរអង្វែង ។ ក្នុងពិធី សំណេះសំណាលនេះដែរ ឯកឧត្តម ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមរដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋ ដោយក្នុងមួយ គ្រួសារទទួលបានក្រម៉ាចំនួន១៕








អត្ថបទ: BTV NEWS
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧