ព័ត៌មាន
រដ្ឋសភាកម្ពុជា-ថៃ ព្រមទំាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិត
ជាលទ្ធផលសំខាន់មួយ នៃដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅប្រទេសថៃគឺ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្រ្ត និងជាប្រធានរដ្ឋសភាប្រទេសថៃ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋសភាប្រទេសទំាងពីរ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៤នេះ នៅវិមានរដ្ឋសភាថៃ។
អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណង លើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ គ្នាកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើង តាមរយៈសកម្មភាពការទូតសភា។ នៅក្នុងនោះរដ្ឋសភា ទំាងពីរ នឹងគាំទ្រគ្នា ចូលរួម និងផ្លាស់ប្តូរព័ត៌មាន ការអនុវត្តល្អៗ ក៏ដូចជា ប្រភពធនធានពាក់ព័ន្ធក្នុងវិស័យដែលនាំមកនូវផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដែលនឹងរួមចំណែកដល់ការសម្រេចបាននូវសន្តិភាព វិបុលភាព និងការជឿនលឿនទៅមុខ នៃអង្គការសភារបស់ភាគីទាំងពីរ និងការគាំទ្រគ្នាទៅវិញទៅមកទាំងនៅវេទិកា-តំបន់ និងអន្តរជាតិ។
អនុស្សរណៈនៃការយោគយល់គ្នានេះ បានកំណត់នូវកម្មវិធីកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរគណៈប្រតិភូ ៤កម្រិតរួមមាន៖ កម្រិតថ្នាក់ដឹកនាំរដ្ឋសភា កម្រិតគណៈកម្មាធិការ/គណៈកម្មការជំនាញ នៃរដ្ឋសភា កម្រិតក្រុម មិត្តភាពសភា និងកម្រិតមន្ត្រីជាន់ខ្ពស់ និងកម្រិតលេខាធិការដ្ឋាន/អគ្គលេខាធិការដ្ឋាន នៃរដ្ឋសភាទាំងពីរ និង រៀបចំគម្រោងពិសេសនានា ដូចជា ការរៀបចំសិក្ខាសាលា ព្រឹត្តិការណ៍វប្បធម៌ និងកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត ដើម្បី អនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការ ហើយការរៀបចំកម្មវិធីកិច្ចសហប្រតិបត្តិការ ឬសកម្មភាពនានានឹងត្រូវផ្តួចផ្តើម ធ្វើឡើងដោយផ្អែកតាមការឯកភាពគ្នាទៅវិញទៅមករបស់ ភាគីទាំងពីរ។ តមកទៀត ប្រធានរដ្ឋសភានៃប្រទេសទំាងពីរបានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាថៃ ផងដែរ។
អនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរ មានគោលបំណងអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ដែលមានស្រាប់រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងពីរ ក៏ដូចជាជួយគាំទ្រអនុស្សារណៈ នៃការយោគយល់គ្នា នៃរដ្ឋសភាទាំងពីរ។ ក្នុងគោលការណ៍ទូទៅ និងការអនុវត្តនៃអនុស្សរណៈនៃការយោគយល់គ្នានេះ បានចែងអំពីការជំរុញ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងមន្ត្រីសភា ទាំងក្នុងកម្រិតរដ្ឋសភា និងកម្រិតលេខាធិការដ្ឋាន ក្នុងគោលបំណងចែករំលែកលើបញ្ហាមួយចំនួនដូចជា ការចូលរួមជាសាធារណៈក្នុងការងារសភា ការអនុវត្តល្អៗ និងវិស័យជាច្រើនទៀត ដែលជាផលប្រយោជន៍រួម៕
អត្ថបទ៖ BTV NEWS
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧