ព័ត៌មាន
៦ខែដើមឆ្នាំ២០២៤ ផលិតផលភាពយន្តកម្ពុជាបាននាំចេញទៅចាក់បញ្ចាំងនៅបរទេស ទទួលបានជោគជ័យ
៦ខែដើមឆ្នាំ២០២៤ ផលិតផលភាពយន្តកម្ពុជា បាននាំចេញទៅចាក់បញ្ចាំងនៅបរទេស ទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ។

លោក បន្តថា ស្ថានភាពបច្ចុប្បន្ន លើវិស័យឧស្សាហកម្មភាពយន្ត ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ ផលិតផលភាពយន្ត ដែលផលិតឡើងដោយផលិតករ បានចាក់បញ្ចាំងនៅតាមរោងភាពយន្ត មានចំនួន២០ចំណងជើង ដែលបានផលិតឡើង ក្នុងឆ្នាំ២០២៤នេះ។ ហើយអ្វីដែលយើងចាប់អារម្មណ៍ឃើញមានភាពយន្តកម្ពុជាមួយចំនួនក្រៅពីការចាក់បញ្ចាំងនៅក្នុងស្រុក ក៏បាននាំចេញទៅចាក់បញ្ចាំងនៅបរទេស ក្នុងឆ្នាំ២០២៤។ នេះជារបត់ថ្មីមួយ ដែលភាពយន្តរបស់យើងបានឈានជើងទៅកាន់ទីផ្សារក្រៅប្រទេសទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរ។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បញ្ជាក់ទៀតថា ឧស្សាហកម្មភាពយន្តដែលផលិតករ ខិតខំផលិតឡើងនេះ គឺជាការវិវត្តន៍ថ្មីមួយ ដែលកម្រិតគុណភាពស្នាដៃរបស់ផលិតករយើង អាចឈានជើងចូលក្នុងទីផ្សារក្រៅប្រទេស ហើយក៏ទទួលបានការគាំទ្រផងដែរ។ ជាមួយគ្នានេះ នាយកដ្ឋាន ក៏បានផ្តល់ការអនុញ្ញាត ដូចជា៖ ការផលិតភាពយន្ត ភាពយន្តឯកសារ កម្មវិធីទូរទស្សន៍នានា ពីបរទេស ដែលមកប្រើប្រាស់ទឹកដីកម្ពុជា ជាកន្លែងថតភាពយន្តបរទេសផងដែរ៕












អត្ថបទ: រដ្ឋា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧