ព័ត៌មាន
មន្ត្រីជំនាញ នៃក្រសួងវប្បធម៌ កំពុងជួសជុលកុលាលភាជន៍ និងរៀបចំពិព័រណ៍ឡើងវិញនៅក្នុងសារមនី្ទរភូមិស្នាយ ខេត្តបន្ទាយមានជ័យ
មន្ត្រីជំនាញ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងជួសជុលកុលាលភាជន៍ និងរៀបចំពិព័រណ៍ឡើងវិញនៅក្នុងសារមនី្ទរភូមិស្នាយ ស្ថិតក្នុងភូមិទេពកោសា ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោក ទេព សុខា ប្រធានការិយាល័យវិភាគ និងពិសោធន៍ នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាទូទៅធ្វើកិច្ចការអភិរក្ស និងជួសជុលកុលាលភាជន៍ រួមទាំងការបង្ហាត់បង្រៀន បណ្តុះបណ្តាលដល់និសិ្សត មហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងមន្រី្តនៅតាមមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី ខេត្ត បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះថា សារមនី្ទរភូមិស្នាយ ត្រូវបានកសាងនៅក្នុងឆ្នាំ២០០៧ ហើយវត្ថុសិល្បៈដែលរៀបចំដាក់តាំងពិព័រណ៍នៅក្នុងសារមនី្ទរនេះ គឺបានមកពីការធ្វើកំណាយនៅក្នុងស្ថានីយភូមិស្នាយ។ ក្នុងគោលបំណងអភិរក្សកុលាលភាជន៍ដែលមាននៅក្នុងសារមនី្ទរភូមិស្នាយ ដោយហេតុថាកុលាលភាជន៍ដែលសេសសល់ពីមុន មិនមានស្តង់ដា និងគ្មានគុណភាពល្អ ដែលបណ្តាលឲ្យកុលាលភាជន៍ខូច និងបាក់ស្រុតចុះក្រោម ក្លាយជាបំណែក។ ដូច្នេះក្រុមការងារមកពីក្រសួងវប្បធម៌ និងមនី្ទរវប្បធម៌ខេត្ត រួមនិងនិសិ្សត បានធ្វើការអភិរក្ស ជួសជុលកុលាលភាជន៍នេះឡើងវិញ ដើម្បីឲ្យប្រសើរ និងរៀបចំបើកពិព័រណ៍នៅក្នុងសារមនី្ទរភូមិស្នាយ។

លោក ទេព សុខា បានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៤ មន្រី្តជំនាញរបស់យើងកំពុងខិតខំរៀបចំ សារមនី្ទរនានាឲ្យបានស្អាត ដែលមាននៅក្នុងខេត្តបន្ទាយមានជ័យ ដូចជា៖ សារមនី្ទរស្វាយចេក សារមនី្ទរបន្ទាយមានជ័យ និងសារមនី្ទរភូមិស្នាយ ជាពិសេសការងារដែលសំខាន់ និងជាស្នូល គឺយើងបានធ្វើការបណ្តុះបណ្តាលដល់មន្រី្ត សិស្ស និសិ្សត ដែលអាចធ្វើការអភិរក្ស ជួសជុលកុលាលភាជន៍ទៅថ្ងៃក្រោយបាន ដែលជាផ្នែកមួយជួយដល់ការអភិរក្ស មរតកវប្បធម៌ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានល្អប្រសើរ៕










អត្ថបទ៖ រដ្ឋា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧