ព័ត៌មាន
រដ្ឋមន្រ្តីយុត្តិធម៌៖ ឧក្រិដ្ឋជនឆបោកតាម Online ដែលចាប់បាននៅកម្ពុជាភាគច្រើនប្រើស៊ីមកាតបរទេស
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា បានបញ្ជាក់ថា ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបង្រ្កាបបាននៅកម្ពុជាជាបន្តបន្ទាប់នាពេលកន្លងមកនោះ គឺភាគច្រើន បានប្រើប្រាស់ប្រព័ន្ធអ៊ិនធើណែតបរទេស ពោលគឺប្រើស៊ីមកាតបរទេស ដោយរកឃើញរហូតដល់រាប់ម៉ឺនស៊ីមឯណោះ។

នៅក្នុងសន្និសីទសារព័ត៌មាន អំពី «ច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នាព្រឹកថ្ងៃទី៣ ខែមេសានេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា កម្ពុជាក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀតដែរ គឺត្រូវបានគេយកធ្វើជាជង្រុកសម្រាប់ប្រព្រឹត្តអំពើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ខណៈបទល្មើសនេះ បានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសេដ្ឋកិច្ចកម្ពុជាផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំធ្វើការបង្រ្កាបបទល្មើសនេះឱ្យអស់ពីកម្ពុជា ដើម្បីធានាឱ្យបាននូវសន្តិសុខសុវត្ថិភាពដល់សង្គមខ្មែរទាំងមូលរួមទាំងផ្តល់ទំនុកចិត្តដល់អ្នកទេសចរ និងអ្នកវិនិយោគបរទេសមកកម្ពុជាយើងផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានលើកឡើងទៀតថា បញ្ហា Online Scams នេះ គឺមិនមែនកើតឡើងនៅតែកម្ពុជានោះទេ ពោលគឺកន្លែងណាដែលមានអ៊ីនធឺណិតកន្លែងនោះ គឺពួកឧក្រិដ្ឋជនទាំងនោះអាចធ្វើសកម្មភាពបានទាំងអស់។ ដោយឡែកសម្រាប់កម្ពុជាវិញ ពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានប្រើប្រាស់មធ្យោបាយផ្សេងៗជាច្រើន ជាពិសេសប្រើប្រព័ន្ធអ៊ីនធឺណិតបរទេសធ្វើសកម្មភាពឆបោក។ តែយ៉ាងណាក៏ដោយកងកម្លាំងកម្ពុជា បានខិតខំស្រាវជ្រាវរកឃើញយកមកផ្តន្ទាទោសទៅតាមច្បាប់ឲ្យខាងតែបាន ដោយគ្មានការលើកលែងនោះឡើយ ហើយជនណាដែលជាប់ពាក់ព័ន្ធនឹងករណីនេះក៏នឹងមិនរួចខ្លួនដែរ ខណៈពេលនេះសំណាញ់ច្បាប់កម្ពុជាមានក្រឡាញឹកជាងមុន ដូច្នេះបុគ្គលដែលឆបោក គឺមិនអាចរត់រួចពីផ្លូវច្បាប់នោះឡើយ៕ អត្ថបទ៖ បាន ចក់
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ