ព័ត៌មាន
មកដល់សប្តាហ៍ទី២៧ឆ្នាំ២០២៤នេះ ខេត្តកំពង់ឆ្នាំង មានអ្នកជំងឺគ្រុនឈាមកើនឡើង១០ករណី បើធៀបទៅនឹងឆ្នាំ២០២៣
កំពង់ឆ្នាំង៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថា នៅក្នុងខេត្តកំពង់ឆ្នាំងគិតមកដល់សប្ដាហ៍ទី២៧ ឆ្នាំ២០២៤នេះ មានអ្នកជំងឺគ្រុនឈាមកើតឡើងចំនួន១៣៤ករណី បើធៀបទៅនឹងឆ្នាំ២០២៣មានតែ១២៤ករណីប៉ុណ្ណោះ ក្នុងនោះមិនមានអ្នកគ្រុនឈាមជាមនុស្សចាស់នោះទេ ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានបន្តទៀតថា៖ ទោះបីនៅសប្ដាហ៍ទី២៧ ឆ្នាំ២០២៤នេះ ក្នុងខេត្តកំពង់ឆ្នាំង បានរាលដាលជម្ងឺគ្រុនឈាមជាងឆ្នាំ២០២៣ចំនួន១០ករណីក្តី ក៏ប៉ុន្តែមិនទាន់មានករណីស្លាប់ដោយសារជម្ងឺគ្រុនឈាមនៅឡើយទេ។ កត្តាទប់ស្កាត់បានទាំងនេះ ដោយសារតែមន្ទីរសុខាភិបាល និងអ្នកពាក់ព័ន្ធ ជាពិសេសអាណាព្យាបាលមានការយល់ដឹងច្រើន ព្រោះនៅពេលកូនចៅគាត់មានសភាពក្តៅខ្លួនពុំស្រួល គឺគាត់នាំកូនចៅមកកាន់មន្ទីរពេទ្យបង្អែកភ្លាមៗតែម្តង ទោះបីកូនចៅគាត់មានជម្អឺគ្រុនឈាម គ្រុនក្តៅ គ្រុនផ្តាសាយក៏ដោយ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា៖ ចំពោះអ្នកកើតជំងឺគ្រុនឈាម គឺមិនមែនកើតតែម្ដងជារហូតនោះទេ វាអាចនឹងកើតឡើងម្តងទៀត ប្រសិនបើយើងធ្វេសប្រហែសឲ្យសត្វមូសខ្លាញីខាំ។ ហេតុនេះក្នុងនាមលោកជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធនឹងប្រជាពលរដ្ឋដែលជាមាតាបិតាអាណាព្យាបាលទាំងអស់ ត្រូវប្រុងប្រយ័ត្នដល់កូនចៅរបស់ខ្លួន ត្រូវឱ្យគេងក្នុងមុង ពាក់អាវខោអាវដៃវែងជាប់ជានិច្ច ហើយក៏ត្រូវរួមគ្នាសម្អាតធ្វើអនាម័យតាមគេហដ្ឋានផងដែរដូចជាត្រូវលុបក្រឡុក សំបកកង់ឡាន ចានស្នោ របស់ដក់ទឹកបាន និងចូលរួមដាក់ថ្នាំអាបេតអោយបានគ្រប់ៗផ្ទះ៕





ដោយ ៖ កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧