ព័ត៌មាន
អភិបាលខណ្ឌដូនពេញ ណែនាំមន្ត្រីត្រូវចេះសាមគ្គីគ្នា ដើម្បីបម្រើការងារជូនប្រជាជនឱ្យកាន់តែប្រសើរ
ជាការដាស់តឿន ដ៏ដូចជាការបន្តក្រើនរំលឹក លោកជា ខេមា អភិបាលខណ្ឌដូនពេញ បានណែនាំដល់មន្ត្រីរដ្ឋបាល នៅក្រោមឱវាទទាំងអស់ ឱ្យបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីចាប់ដៃរួមការងារគ្នាបម្រើដល់ផលប្រយោជន៍ប្រជា និងសង្គមជាតិឱ្យបានប្រសើរ ។
ការណែនាំរបស់លោកអភិបាលខណ្ឌ ថ្លែងឡើង នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំសម្រាប់រៀបចំរបាយការណ៍វឌ្ឍនភាព បញ្ហាប្រឈមក្នុងការអនុវត្តការងារកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយះពេល ៣ឆ្នាំ (ឆ្នាំ២០២១-២០២៣) និងឆមាសទី១ ឆ្នាំ២០២៤ របស់រដ្ឋបាលខណ្ឌដូនពេញ ។

កិច្ចប្រជុំខាងលើនេះដែរ ធ្វើឡើង ក្រោមវត្តមានដឹកនាំដោយលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ ព្រមទាំងមានការចូលរួមពី សមាជិក-សមាជិកា ក្រុមប្រឹក្សាខណ្ឌដូនពេញ, គណៈអភិបាលខណ្ឌ, គណៈនាយករដ្ឋបាលខណ្ឌ, លោក ប្រធានការិយាល័យទាំង១១, លោក-លោកស្រី ចៅសង្កាត់ទាំង១១ និងលោក-លោកស្រីស្មៀនសង្កាត់ទាំង១១ ។
លោកជា ខេមា អភិបាលខណ្ឌ បានបន្ថែមថា ៖ កិច្ចការងារបម្រើប្រជាពលរដ្ឋ វាជាអ្វីដែលមន្ត្រីអាជ្ញាធរ ត្រូវចាំបាច់មានទំនួសខុសត្រូវខ្ពស់ក្នុងការបំពេញជូនពួកគាត់ ។ ប៉ុន្តែវាក៏ទាមទារឱ្យមន្ត្រីទាំងអស់ ទាំងថ្នាក់រដ្ឋបាលសង្កាត់ និងខណ្ឌ និងការិយាល័យចំណុះជំនាញពាក់ព័ន្ធ ត្រូវចេះសាមគ្គីគ្នាឱ្យមានល្អ និងស្អិតរមួតជាមួយគ្នាបំផុត ទើបប្រសិទ្ធិភាព នៃការងារ អាចដំណើរការទៅបានដោយរលូន មិនមានការរាំងស្ទះ ។

លោកអភិបាល បានណែនាំ ដល់មន្ត្រីឱ្យរូតរះបំពេញឱ្យកិច្ចការងារទាំងឡាយណាដែលនៅសេសសល់ ត្រូវធ្វើឱ្យបានរួចរាល់ ដើម្បីអាចមានលទ្ធិភាព និងពេលវេលាច្រើន ទៅធ្វើកិច្ចការងារថ្មីៗជាច្រើនទៀត ដែលត្រូវការឱ្យក្រុមមន្ត្រីទាំងអស់ត្រូវបំពេញជូនពលរដ្ឋ និងសង្គមជាតិជាចាំបាច់ ។
ក្នុងកិច្ចប្រជុំដដែលនាំ ប្រធានអង្គប្រជុំ ក៏បានណែនាំឱ្យ មន្ត្រីរបស់រដ្ឋបាលខណ្ឌ ត្រូវបន្តការយកចិត្តទុកដាក់ឱ្យបានខ្ពស់ដដែល លើការផ្តល់សេវាសសាធារណះជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ឱ្យមានប្រសិទ្ធិភាព ព្រោះសេវាតម្រូវការឯកសារនេះ ជាអ្វីដែលប្រជាពលរដ្ឋត្រូវការជាចាំបាច់ ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការផ្សេងៗរបស់ពួកគាត់រៀងៗខ្លួន ៕



-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦