ព័ត៌មាន
អនុប្រធានរដ្ឋសភាឡាវសរសើរការរីចម្រើនខេត្តព្រះសីហនុ និងណែនាំឲ្យពលរដ្ឋខ្លួនឲ្យមកលេងកម្សាន្តនៅខេត្តនេះកាន់តែច្រើន
អនុប្រធានរដ្ឋសភាឡាវ និងជាប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ឯកឧត្តម ខាំបៃ ដាំឡាត់ បានថ្លែងថា ឯកឧត្តមនឹងធ្វើការផ្សព្វផ្សាយ និងណែនាំបន្ថែមទៀតដល់ប្រជាពលរដ្ឋឡាវ ឲ្យមកដើរលេងកម្សាន្ត នៅខេត្តព្រះសីហនុ បន្ទាប់ពីឯកឧត្តមមើលឃើញថា ខេត្តដែលជាប់នឹងដែនសមុទ្ររបស់កម្ពុជាមួយនេះមានសក្តានុពលទេសចរណ៍ច្រើន មានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរផងដែរ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV ក្រោយបញ្ចប់ទស្សនកិច្ចនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ខាំបៃ ដាំឡាត់ បាន លើកឡើងថា ឯកឧត្តមពិតមានមោទនភាពយ៉ាងខ្លាំងដែលបានមកលេងកម្សាន្តនៅខេត្តព្រះសីហនុ ដែលជា ខេត្តមួយសម្បូរបែបខាងសក្តានុពលទេសចរណ៍ មានភាពរីកចម្រើនខ្លាំង ទាំងអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ និងអ្នកវិនិយោគិនបរទេសជាច្រើន ដែលធ្វើឲ្យមានការទាក់ទាញយ៉ាងខ្លាំងសម្រាប់ប្រជាជនឡាវ ដូច្នេះឯកឧត្តម នឹងខិតខំធ្វើការណែនាំដល់ប្រជាជនឡាវណាដែលមានលទ្ធភាពឲ្យពួកគេមកលេខកម្សាន្តនៅខេត្តនេះ ឲ្យបានញឹកញាប់ និងធ្វើការសិក្សាដើម្បីធ្វើការរកស៊ីផងដែរ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTVនេះដែរ ឯកឧត្តម ខាំបៃ ដាំឡាត់ក៏បានលើកឡើងផងដែរថា ប្រជាជនកម្ពុជាពិតជាមានសំណាង ដែលបានរស់នៅក្រោមម្លប់សន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ខណៈភាពរីកចម្រើនទាំងនេះគឺបានកើតចេញពីប្រទេសមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដូច្នេះក្នុងនាមឯកឧត្តមជាអ្នកជិតខាងដ៏ល្អជាមួយកម្ពុជា ឯកឧត្តមរំពឹងថាភាពរីកចម្រើនទាំងនេះនឹងកើតមាន ឡើងនៅប្រទេសកម្ពុជា ជារៀងរហូត។ មួយវិញទៀតឯកឧត្តមរំពឹងថា ប្រជាជនកម្ពុជា និងប្រជាជនឡាវកាន់ ស្គាល់គ្នា និងស្រលាញ់គ្នាជិតស្និទ្ធបន្ថែមទៀតតាមរយៈកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និង តាមរយៈសមាគមមិត្តភាពកម្ពុជា-ឡាវ និងឡាវ-កម្ពុជានោះ។

សូមបញ្ជាក់ថា លោកខាំបៃ ដាំឡាត់ បានបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលប្រាំថ្ងៃ គឺចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ តបតាមការអញ្ជើញរបស់ប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ។ ក្នុង ដំណើរទស្សនកិច្ចនេះលោកបានជួបពិភាក្សាការងារជាមួយឯកឧត្តម នាង ផាត ប្រធានសមាគមមិត្តភាពកម្ពុជា -ឡាវ និងមន្ត្រីកម្ពុជាមួយចំនួនទៀត។ ក្រៅពីកិច្ចជំនួបជាមួយមន្ត្រីកម្ពុជាឯកឧត្តមបានធ្វើទស្សនកិច្ចនៅសារមន្ទីរជាតិកម្ពុជា ទស្សនកិច្ចនៅវិមាន ឈ្នះ ឈ្នះ និងធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុជាដើម៕





អត្ថបទ: បាន ចក់
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧