ព័ត៌មាន
សមាគមកាយឫទ្ធិនារីកម្ពុជាធ្វើយុទ្ធនាការ«ចាស់អ្នកថ្មីខ្ញុំ»ទទួលសំលៀកបំពាក់ ឬសម្ភារសិក្សាចែកជូនអ្នកត្រូវការ
សមាគមកាយឫទ្ធិនារីកម្ពុជាក្រោមគំនិតផ្ដួចផ្ដើម និងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានចាប់ផ្ដើមធ្វើយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នេះ ដើម្បីទទួលយករបស់របរមានដូចជា សំលៀកបំពាក់ ឬសម្ភារសិក្សា ដែលលោកអ្នកឈប់ប្រើប្រាស់ តែនៅមានគុណភាពល្អ យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មី មានប្រយោជន៍សម្រាប់អ្នកដែលត្រូវការ។

តាមរយៈកិច្ចសម្ភសន៍ជាមួយ BTV កាលពីថ្ងៃទី១៣ ខែកក្កដានេះ លោកស្រី ដេវី ឡាដែត ស្នងការកម្មវិធីក្រុមវឌ្ឍននារី និងជាប្រធានគម្រោងបរិស្ថាននៃសមាគមកាយឫទ្ធិនារីកម្ពុជា បានឱ្យដឹងថា សមាគមកាយឫទ្ធិនារីកម្ពុជា បង្កើតឡើងតាំងពីឆ្នាំ ១៩៩៦ មកម្លេះ ហើយបច្ចុប្បន្ន ក្រោមការដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំឱ្យមានគម្រោង និងសកម្មភាពធំៗជាច្រើន ក្នុងនោះក៏មានគម្រោងចូលរួមសកម្មភាពសង្គមផងដែរ ហើយដោយមើលឃើញគម្រោងចូលរួមសម្មភាពចូលរួមសកម្មភាពសង្គម និងថែរក្សាបរិស្ថាននេះល្អ ទើបសមាគមបានបន្តរៀបចំយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» នេះឡើងបន្ថែមទៀត។
លោកស្រី ដេវី ឡាដែត បានឱ្យដឹងថា ត្រឹមរយៈពេលពីរ បីថ្ងៃ បន្ទាប់ពីការប្រកាសយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ»នេះ គឺមានប្រជាពលរដ្ឋយ៉ាងផុសផុលបានចូលរួមបរិច្ចាគ របស់របរ និងសម្ភារៈប្រើប្រាស់របស់ខ្លួនមកកាន់សមាគម ហើយបច្ចុប្បន្នសមាគមក៏បានពង្រីកទីតាំងទទួលការបរិច្ចាគបន្ថែមនៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការចូលរួមបរិច្ចាគផងដែរ។

សូមជម្រាបថា យុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» បានចាប់ផ្ដើមចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលយករបស់របរមានដូចជា សំលៀកបំពាក់ ឬសម្ភារសិក្សា ដែលលោកអ្នកឈប់ប្រើប្រាស់ តែនៅមានគុណភាពល្អ យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មីមានប្រយោជន៍សម្រាប់អ្នកដែលត្រូវការ។ ជនរួមជាតិទាំងអស់អាចចូលរួមបរិច្ចាគទៅកាន់ទីតាំង ផ្ទះលេខ ៥អេ ផ្លូវលេខ ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញឬលេខទំនាក់ទំនង៖ 096 646 4574 / 093 858 893៕









-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦