ព័ត៌មាន
ពលរដ្ឋ និងអាជ្ញាធរនៅស្រុកគៀនស្វាយ ត្រៀមចូលរួមបើកការដ្ឋានជីកព្រែកហ្វូណនតេជោដើមខែក្រោយ
នៅសល់ប្រមាណតែ២០ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបើកការដ្ឋានផ្លូវការគម្រោងព្រែកជីកហ្វូណនតេជោ នឹងឈានចូលមកដល់។ បណ្តាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ស្ថិតនៅស្រុកគៀនស្វាយ ខេត្តកណ្តាល បានបង្ហាញក្តីរំភើប នឹងត្រៀមចូលរួមអបអរសាទរដែលមូលដ្ឋានខ្លួនយកធ្វើជាទីតាំងបើកការដ្ឋានជីកព្រែកហ្វូណនតេជោ ហើយត្រៀមនឹងរៀបចំកម្មវិធីវាយស្គរ គោះជួង អបអរការជីកព្រែកដែលផ្តល់ឧត្តមប្រយោជន៍ សម្រាប់ប្រទេសជាតិទាំងមូលដ្ឋាន។

ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានឃុំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល ថ្លែងប្រាប់BTV នៅថ្ងៃទី១៥ ខែកក្កដានេះថា ពលរដ្ឋនៅមូលដ្ឋានឃុំសំរោងធំ ពិតជាមានមោទនភាពណាស់ ដែលរាជរដ្ឋាភិបាលជ្រើសធ្វើជាទីតាំងធំបើកការដ្ឋានជីកព្រែកហ្វូណនតេជោ ហើយក៏មានការសប្បាយចិត្តផងដែរ ដែលឃុំរបស់ខ្លួនមានព្រែកហ្វូណនតេជោ ជីកឆ្លងកាត់ ដែលនឹងផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ច កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ជូនពលរដ្ឋទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងប្រកាសបើកការដ្ឋានជីកជាផ្លូវការ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ ដែលក្នុងគម្រោងការជីក មានប្រវែង១៨០គីឡូម៉ែត្រ ប្រើរយៈពេលជីកចំនួន ៤ឆ្នាំ និងគ្រោងចំណាយថវិកាប្រមាណ ១ ៧០០ លានដុល្លារ ខណៈគម្រោងព្រែកជីកនេះនឹងចូលរួមជំរុញសក្ដានុពលសេដ្ឋកិច្ច និងឯករាជលើវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជានាពេលអនាគត៕



អត្ថបទ៖ ស៊ុម សុខជា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧