ព័ត៌មាន
កម្ពុជាបានត្រៀមលក្ខណៈរួចរាល់នាំផលិតផលជលផលទៅទីផ្សារអឺរ៉ុប
កម្ពុជាបានត្រៀមលក្ខណៈរួចរាល់ នាំផលិតផលជលផលពីកម្ពុជាទៅទីផ្សារអឺរ៉ុប ប្រសិនបើអគ្គនាយកដ្ឋានទទួលបន្ទុកសុខភាព និងសុវត្ថិភាពរបស់សហភាពអឺរ៉ុប ចុះមកវាយតម្លៃនៅឆ្នាំ២០២៥ ហើយយល់ព្រមអនុញ្ញាតឱ្យនាំទៅអឺរ៉ុប។

មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានមុនចេញដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយ អំពីសហគ្រាសជលផលទទួលបានការគាំទ្រពីគម្រោង CAPFISH-Capture នាថ្ងៃទី១៥ ខែកក្កដានេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សហគ្រាសជលផលដែលទទួលបានការគាំទ្រពីគម្រោង CAPFISH-Capture បានត្រៀមលក្ខណៈរួចរាល់ រង់ចាំការវាយតម្លៃពីអគ្គនាយកដ្ឋានទទួលបន្ទុកសុខភាព និងសុវត្ថិភាពរបស់សហភាពអឺរ៉ុប ចុះមកវាយតម្លៃនៅឆ្នាំក្រោយ។ ហើយប្រសិនការវាយតម្លៃនេះ គោរពទៅតាមស្តង់ដារសុវត្ថិភាពម្ហូបអាហាររបស់សហភាពអឺរ៉ុប នោះកម្ពុជានឹងអាចនាំផលិតផលជលផលទៅទីផ្សារអឺរ៉ុប។ លោកជំទាវបន្តថា តាមរយៈគម្រោង CAPFISH-Capture លូវនេះមានសហគ្រាសចំនួន១៧ហើយ ទទួលបាននិមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា(CQS)។

លោក ប្រាយអាន់ ហ្វ័រណារី (Bryan Fornari) នាយកផ្នែកសហប្រតិបត្តិការសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា លើកឡើងថា សហគ្រាសកម្ពុជាអាចនាំផលិតផលជលផលទៅទីផ្សារអឺរ៉ុបត្រូវការរៀបចំនីតិវិធីជាច្រើនដែលអាជ្ញាធរនៃប្រទេសកម្ពុជា និងសហភាពអឺរ៉ុបមានកិច្ចសហការរួមគ្នា។ លើសពីនេះ លោកបានលើកឡើងពី សក្តានុពលផលិតផលជលផលនៅកម្ពុជាផងដែរ។

រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍(UNIDO) បានរៀបចំដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយ អំពីសហគ្រាសជលផលទទួលបានការគាំទ្រពីគម្រោង CAPFISH-Capture ស្ថិតនៅក្នុងរាជធានីភ្នំពេញ ខេត្តកោះកុង និងខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្រោមប្រធានបទស្តីពី៖ការទទួលស្គាល់ក្នុងស្រុក និងជាសាកល៖ផលិតអាហារសុវត្ថិភាព ពន្លឿនភាពជោគជ័យ៕






អត្ថបទ៖ ទូច សោភ័ណ
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧