ព័ត៌មាន
អាជ្ញាធរខេត្តតាកែវ តម្រូវឱ្យក្រុមហ៊ុនស្រាបៀ ម្ចាស់ភោជនីយដ្ឋាន ត្រូវរុះរើផ្ទាំងផ្សាយពាណិជ្ជកម្ម ឱ្យអស់ក្នុងរយៈពេលមួយសប្ដាហ៍
តាកែវ៖ រដ្ឋបាលខេត្តតាកែវ នៅចុងសប្ដាហ៍នេះ ចេញសេចកីជូនដំណឹងដល់គ្រប់ម្ចាស់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងខេត្តតាកែវ ត្រូវធ្វើការរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ឱ្យអស់ ក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

បើយោងតាមសេចកីជូនដំណឹង បានឱ្យដឹងថា ដើម្បីធ្វើអោយមានធ្នាប់ និងរបៀបរៀបរយល្អ និងចូលរួមកាត់បន្ថយការសេពគ្រឿងស្រវឹង ការកាត់បន្ថយអំពើហិង្សា ព្រមទាំងការកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ បណ្ដាលមកពីគ្រឿងស្រវឹង ជាពិសេស ដើម្បីរួមចំណែកលើកកម្ពស់សេចក្ដីថ្លៃថ្នូរ និងរក្សាបាននូវសោភ័ណភាព នៅក្នុងភូមិសាស្ត្រខេត្តតាកែវ រដ្ឋបាលខេត្ត មានសេចក្ដីរំពឹងថា ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ដែលបានដាក់តាំងប៉ាណូផ្សព្វផ្សាយ នៅតាមដងផ្លូវ និងលើចិញ្ចឹមផ្លូវសាធារណៈដែលច្បាប់ បានកំណត់ត្រូវធ្វើការរុះរើចេញជាបន្ទាន់ ក្នុងរយៈពេលមួយសប្តាហ៍។ កន្លងមកមានភោជនីយដ្ឋាន អាហារដ្ឋានមួយចំនួននៅក្នុងខេត្ត បានធ្វើការរុះរើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម ស្រាបៀជាបណ្ដើៗ ដែលនេះជាគម្រូល្អមួយ។

សេចកីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានបន្តថា ក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើម្ចាស់អាជីវកម្ម និងក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ដែលពុំព្រមធ្វើការរុះរើតាមសេចកីជូនដំណឹងនេះទេ រដ្ឋបាលខេត្ត និងចាត់វិធានការតាមនីតិវិធីរដ្ឋបាលធ្វើការរុះរើដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងការបាត់បង់សម្ភារៈផ្សេងៗនោះឡើយ រីឯការចំណាយផ្សេងៗជាបន្ទុករបស់ម្ចាស់អាជីវកម្ម៕





អត្ថបទ៖ BTV NEWS
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧