ព័ត៌មាន
វីតាល់ សហការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បញ្ជូនបេក្ខភាពទៅចូលរួមប្រកួតក្នុងការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤
ភ្នំពេញ ៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានឧបត្ថម្ភដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដើម្បីបញ្ចូនសិស្ស និស្សិតដែលមានសមត្ថភាពឱ្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី ១១ ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលដំរីពហុកីឡដ្ឋានជាតិមរតកតេជោ។

ការប្រកួតលើកនេះមានសាកលវិទ្យាល័យចំនួន៥ បានបញ្ជូនបេក្ខភាពសរុបចំនួន៩ក្រុម ឱ្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ ក្នុងឆ្នាំ២០២៤ ក្រោមវិញ្ញាសារ រ៉ូបូត(ស្ទូងស្រូវ) ដាំបង្គោល និង (ប្រមូលផលស្រូវ) ចាប់បាល់ចូលកន្រ្តក។ ក្នុងនោះផងដែរ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក៏បានបញ្ជូនបេក្ខជនចំនួន២ក្រុម ក្រោមការសហការឧបត្ថម្ភពីក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ដើម្បីជាការរួមចំណែកលើកទឹកចិត្តសិស្ស-និស្សិត ឱ្យបន្តបណ្តុះនូវគំនិតនវានុវត្តន៍ បែបវិទ្យាសាស្រ្តថ្មីៗឱ្យកាន់តែច្រើន និង កាន់តែអភិវឌ្ឍន៍ សម្រាប់សង្គមជាតិទាំងមូលនាថ្ងៃអនាគត។ កម្មវិធីការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤ នាឆ្នាំនេះជាឱកាសដ៏ល្អសម្រាប់ សិស្ស-និស្សិតសាកលវិទ្យាល័យ ដែលមានសមត្ថភាពក្នុងការបង្កើតនិងកែច្នៃ រ៉ូបូត បែបវិទ្យាសាស្រ្ត បានបញ្ចេញស្នាដៃដែលពួកគេបានខិតខំស្រាវជ្រាវទៅកាន់សាធារណៈជន ពិសេសអាចយកស្នាដៃកូនខ្មែរទៅដាក់បង្ហាញនិងប្រកួតប្រជែងនៅថ្នាក់អន្តរជាតិនាពេលខាងមុខថែមទៀត។ យ៉ាងណាមិញ វីតាល់តែងតែចូលរួមជាចំណែកក្នុងការឧបត្ថម្ភទៅកាន់សង្គមជាតិជាច្រើនទម្រង់ និងច្រើនរូបភាព ពិសេសគឺតែងតែគិតគូរ និងលើកទឹកចិត្តទៅកាន់យុវជនជំនាន់ក្រោយឱ្យបន្តស្វែងរកនូវគំនិតថ្មីៗ ដែលអាចជាប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។

គួរឱ្យកត់សម្គាល់ផងដែរថា វីតាល់ជាក្រុមហ៊ុនទឹកពិសាក្នុងស្រុកទទួលបានការគាំទ្រពេញនិយមខ្លាំងពីសំណាក់ប្រជាជនកម្ពុជាទាំងគុណភាព និងស្តង់ដារអន្តរជាតិដែលទទួលបានមេដាយមាសគុណភាពពិភពលោកពីស្ថាប័ន Monde Selection កាលពីឆ្នាំ២០២៣កន្លងទៅនេះ៕






អត្ថបទ រដ្ឋា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧