ព័ត៌មាន
រដ្ឋបាលខេត្តបាត់ដំបង ណែនាំពីការអបអរសាទរការបើកការដា្ឋនសាងសង់ព្រែកជីកហ្វូណនតេជោ
ដើម្បីចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះរដ្ឋបាលខេត្តបាត់ដំបងបានធ្វើការណែនាំមួយចំនួនដល់មន្ទីរ អង្គភាព រដ្ឋបាលមូលដ្ឋាន និងស្ថាប័ននានា។
តាមរយៈសេចក្ដីណែនាំចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបាត់ដំបង បានណែនាំដល់សាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ គ្រប់ទីកន្លែងនិងវិហារសាសនារួមមានគ្រប់ទីវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ ស៊ូរ៉ាវ វិហារសាសនា ស្នាក់ការ ថ្វាយបង្គំ…ជាដើម សាលារៀន មន្ទីរពេទ្យ គ្រឹះស្ថានសាធារណៈ និងឯកជន ត្រូវរៀបចំដោតទង់ជាតិ ទង់ជ្វាលា បដាពាក្យស្លោក គ្រប់រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ត្រូវបន្តណែនាំដល់បងប្អូនប្រជាពលរដ្ឋ រៀបចំដោតទង់ជាតិនៅតាមមុខគេហដ្ឋានរៀងៗខ្លួន។
រដ្ឋបាលខេត្ត បានណែនាំដល់គ្រប់អង្គភាពស្ថាប័នខាងលើព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងធ្វើការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នាវេលាម៉ោង ៩:០៩នាទីព្រឹក។
រដ្ឋបាលខេត្ត ណែនាំដល់រដ្ឋបាលស្រុក ត្រូវពិនិត្យលទ្ធភាពរៀបចំទីកន្លែងឱ្យបានសមរម្យសម្រាប់រៀបចំពិធីអបអរសាទរ ដោយរៀបចំឱ្យមានការប្រគុំតន្ត្រី ឬសម្ដែងសិល្បៈ និងការអុជកាំជ្រួចតាមលទ្ធភាព នាវេលាម៉ោង១៩:០០ នាទីយប់។ ដោយឡែករដ្ឋបាលក្រុងបាត់ដំបងត្រូវសហការរៀបចំជាមួយនឹងរដ្ឋបាលខេត្តក្នុងការប្រគំតន្ត្រី ឬ សម្ដែងសិល្បៈ អុចកាំជ្រួច ដើម្បីបង្កការសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋក្នុងការអបអរសាទរការបើក ការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ មន្ទីរព័ត៌មានខេត្ត ត្រូវណែនាំឱ្យប្រព័ន្ធឃោសនារបស់រដ្ឋ និងឯកជនក្នុងខេត្តចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីអត្ថប្រយោជន៍នៃគម្រោងព្រែកជីកហ្វូណនតេជោ និងទស្សនីយភាពនៃការអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។ គម្រោងព្រែកជីកហ្វូណនតេជោនឹងផ្ដល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការតភ្ជាប់ប្រព័ន្ធ ដឹកជញ្ជូនត្រង់ទៅសមុទ្រប្រើពេលវេលាខ្លី និងថ្លៃដឹកជញ្ជូនទាប។ ទន្ទឹមនេះគម្រោងព្រែកជីកហ្វូណនតេជោនឹងជួយឱ្យព្រះរាជាណាចក្រកម្ពុជាពង្រឹងនូវឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក ហើយ នឹងមិនបង្កផលប៉ះពាល់ដល់បរិស្ថានប្រព័ន្ធអេកូឡូស៊ី និងរំហូរទឹកទន្លេមេគង្គឡើយ៕


អត្ថបទ៖ BTV NEWS
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ