ព័ត៌មាន
អាមរិក-កម្ពុជា កំពុងជួសជុលជណ្ដើរ៥ថ្នាក់ និងចម្លាក់តោនៅទិសខាងត្បូងនៃប្រាសាទភ្នំបាខែង
ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក កំពុងជួសជុលរចនាសម្ព័ន្ធជណ្តើរទាំង៥ថ្នាក់ទិសខាងត្បូងនៃប្រាសាទភ្នំបាខែង មកដល់ពាក់កណ្តាលឆ្នាំ២០២៤នេះ។ ការជួសជុលសម្រេចបានជណ្ដើរចំនួន៤ថ្នាក់ ចម្លាក់តោអមសងខាងជណ្តើរចំនួន៥ ហើយបន្តជួសជុលរចនាសម្ព័ន្ធជណ្ដើរចំនួន១ថ្នាក់ទៀត។

លោក វ៉ាន វ៉ា ប្រធានការដ្ឋានជួសជុលនៅប្រាសាទភ្នំបាខែង នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការងារជួសជុលកាំជណ្តើរចំនួន៥ថ្នាក់របស់ប្រាសាទភ្នំបាខែងទិសខាងត្បូងសម្រេចបាន៨០%ហើយ នៅសល់តែចំនួន១ថ្នាក់ទៀត ក្នុងចំណោមរចនាសម្ពន្ធជណ្តើរចំនួន៥ថ្នាក់ ដែលត្រូវនឹងប្រើពេលវេលាប្រមាណជា៥ខែទៀត។ ចំណែកចម្លាក់តោអមសងខាងជណ្តើរទិសខាងត្បូងនេះ ប្រធានការដ្ឋានរូបនេះបញ្ជាក់ថា នៅសេសសល់តែតោចំនួន៥ ក្នុងចំណោមតោទាំង១២ ត្រូវបានក្រុមការងារជួសជុលរួចរាល់ហើយដែរ ព្រោះថាតោនីមួយៗខ្លះបាក់បែកផ្នែកជើងទម្រជើង ឬដងខ្លួន និងក្បាលជាដើម។ ចម្លាក់តោទាំងនោះ ក៏ធ្លាប់មានការជួសជុលម្តងមកហើយនៅសម័យអាណាព្យាបាលបារាំង។ ក្រៅពីនេះ គេឃើញមានបំណែកតោមួយចំនួនទៀត ដែលរងការខូចខាតធ្ងន់ធ្ងរ មិនអាចកំណត់អត្តសញ្ញាណ និងផ្គុំឡើងវិញបានទេ៕






អត្ថបទ៖ BTV NEWS
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧