ព័ត៌មាន
បេក្ខជនបេក្ខនារីជាង ១២០០០នាក់ ចូលរួមប្រឡងគ្រូបឋមសិក្សានៅថ្ងៃទី២ នៃដំណើរការប្រឡងនេះ
ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ ជាថ្ងៃទី ២ នៃដំណើរការរៀបចំការប្រឡងជ្រើសរើសគ្រូបឋមសិក្សា លើវិញ្ញាសាសរសេរលើកទី១។ នៅថ្ងៃនេះ មានបេក្ខជនរហូតដល់ជាង ១២ ០០០នាក់ មកពីភូមិភាគខេត្ត បាត់ដំបង ចូលរួមប្រកួតប្រជែង។ ទីតាំងប្រឡង គឺធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ថ្ងៃទី២នេះ ជាការប្រឡងសម្រាប់បេក្ខជនមកពីភូមិភាគខេត្តបាត់ដំបង ដែលចំនួនរហូតដល់ជាង ១២ ០០០នាក់។ ភូមិភាគបាត់ដំបងនេះ សំដៅលើខេត្ត សៀមរាប ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ ការប្រឡងលើវិញ្ញាសាសរសេរលើកទី១នេះ ប្រព្រឹត្តិទៅរយៈពេល ៤ថ្ងៃ ដោយធ្វើឡើងនៅថ្ងៃទី១៤ ថ្ងៃទី១៥ ថ្ងៃទី២០ និងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។ ការប្រឡងមានបេក្ខជនចូលរួមសរុប រហូតដល់ ៣៨ ១៦៨នាក់ ដោយក្នុងនោះមានបេក្ខនារីរហូតដល់ ២៨ ៤៥៦នាក់។

ការប្រឡងជ្រើសរើសគ្រូបឋមសិក្សា ក៏រៀបចំដូចទៅនឹងការប្រឡងជ្រើសរើសគ្រូអនុវិទ្យាល័យផងដែរ។ ការប្រឡងធ្វើឡើងជា ពីរលើក ដោយការប្រឡងលើកទី១ ជាការប្រឡងសម្រាំងយកបេក្ខជន ដែលទទួលបានពិន្ទុខ្ពស់ ក្នុងរង្វង់ជាង ៤០០០នាក់ ជាចំនួន ៣ដង នៃចំនួនគ្រូជ្រើសរើស ១៣៤៧នាក់។

ស្របពេលដែល បេក្ខជនចូលទៅក្នុងបន្ទប់ប្រឡង វត្តមានអាណាព្យាបាល ជាច្រើន ក៏បន្តអង្គុយរង់ចាំលើកទឹកចិត្តកូន ពេលចេញពីប្រឡងផងដែរ។ ក្នុងនាមជាអាណាព្យាបាល ពួកគាត់សុខចិត្តចំណាយថវិកា ឈប់សម្រាកពីការងារ បិទទ្វាផ្ទះ និងរៃអង្គាសថវិកាគ្នា ជួលរថយន្តជូនកូនមកប្រឡងនៅភ្នំពេញ។ ជាអាណាព្យាបាល ពួកគាត់សូមជូនពរឱ្យ កូនទទួលជោគជ័យ។ នេះជាការលើកឡើងរបស់ អាណាព្យាបាល ដែលអញ្ជើញមកពីខេត្ត សៀមរាប។
ក្រោយបញ្ចប់ដំណើរការប្រឡង ក្រសួងមុខងារសាធារណៈនឹងរៀបចំដំណើរការកំណែភ្លាមៗ។ ការធ្វើកំណែនឹងធ្វើឡើងនៅថ្ងៃទី ២២ ខែ កក្កដា ខណៈការប្រឡងវិញ្ញាសាសរសេរលើកទី ១ ថ្ងៃចុងក្រោយប្រព្រឹត្តិទៅនៅថ្ងៃទី ២១ ខែកក្កដា។ ការធ្វើកំណែ តាមការគ្រោងមានរយៈពេល ១សប្ដាហ៍ ហើយការប្រឡងលើកទី ២ ជាការប្រឡងចុងក្រោយ អាចប្រព្រឹត្តិទៅនៅដើមខែ សីហា ឆ្នាំ ២០២៤។

ជាមួយគ្នានេះគណៈកម្មការរៀបចំការប្រឡង ក្រោមការដឹកនាំដោយក្រសួងមុខងារសាធារណៈ ដែលមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជារដ្ឋមន្ត្រី បានរៀបចំការសម្រួលជាច្រើន ដើម្បីផ្ដល់ភាពងាយស្រួលជូនបេក្ខជន ក៏ដូចជាអាណាព្យាបាលរបស់បេក្ខជន៕





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧