ព័ត៌មាន
មន្ត្រីជំនាញ៖ ស្ថានជំនន់ទឹកភ្លៀងនៅស្រុកឆែប បានស្រកអស់ និងគ្មានប៉ះពាល់អ្វីធ្ងន់ធ្ងរ
ព្រះវិហារ៖ លោក ចាប់ កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានលើកឡើងថា ស្ថានភាពជំនន់ទឹកភ្លៀងរយៈពេលខ្លី ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ បានស្រកអស់វិញហើយ និងមិនមានប៉ះពាល់អាយុជីវិតពលរដ្ឋ ផ្ទះសម្បែង ឬហេដ្ឋារចនាសម្ព័ន្ធអ្វីនោះទេ ។
ថ្លែងប្រាប់ BTV នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោកប្រធាន បានឲ្យដឹងថា ជំនន់ទឹកភ្លៀងនេះ បង្កឡើងដោយសារមានភ្លៀងធ្លាក់ច្រើននៅយប់ថ្ងៃទី១៤ ខែកក្កដា ចាប់ពីម៉ោង១រំលងអធ្រាត ដល់ម៉ោង៥ទៀបភ្លឺ ក្នុងកម្រិត ១៣៦មីលីម៉ែត្រ ធ្វើឲ្យទឹកហូរតាមអូរ ឬតាមព្រែកមិនទាន់ បានធ្វើឲ្យទឹកចាល់រយៈពេល ៣ម៉ោង ក៏បានស្រកទៅវិញ តាំងពីម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី១៥ ខែកក្កដាម្សិលមិញ ហើយចំពោះទីតាំងជំនន់ទឹកភ្លៀងនោះ ឯកឧត្តម គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ ក៏បានដឹកនាំមន្ត្រីចុះពិនិត្យផងដែរ ។

លោកបានបន្តថា ជំនន់ទឹកភ្លៀងនេះ គឺបានលិចតែនៅតំបន់ទាបជាប់នឹងមាត់អូរ ព្រោះតំបន់នោះ ឲ្យតែមានទឹកធំ គឺលិចលង់ជារៀងរាល់ឆ្នាំ ប៉ុន្តែយ៉ាងណាគិតត្រឹមព្រឹកនេះ សម្ពាធអាកាសធាតុក្នុងខេត្ត បានថយចុះប្រមាណ ៥០ភាគរយ បើធៀបនឹងថ្ងៃទី១៤ និង១៥ ខែកក្កដា ប៉ុន្តែផ្ទៃមេឃនៅអួរអាប់ ហើយក៏អំពាវនាវដល់ប្រជាពលរដ្ឋ នៅតែមានការប្រុងប្រយ័ត្ន ចំពោះអាកាសធាតុនេះ ។

លោក ចាប់ កុយ បានបន្ថែមថា ចំពោះស្ថានភាព ទឹកស្ទឹងសែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ កំពុងមានកម្ពស់ប្រមាណ ៩ម៉ែត្រ ដោយកម្ពស់ទឹកប៉ុន្នេះ បើធៀបនឹងឆ្នាំកន្លងទៅ គឺមានសភាពប្រហាក់ប្រហែលគ្នា ហើយសម្រាប់កម្រិតប្រកាសអាសន្នវិញ មានកម្ពស់ប្រមាណ ១១ម៉ែត្រ ។
ជាមួយនេះលោកប្រធានមមន្ទីរ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តតាមដាននូវអាកាសធាតុ ឬក៏ព័ត៌មានស្តីពីអាកាសធាតុ ឲ្យបានជាប់ជាប្រចាំ ដើម្បីងាយស្រួលក្នុងការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឲ្យបានរួចរាល់ ហើយមន្ទីរជំនាញ នឹងផ្សព្វផ្សាយបន្តបន្ទាប់ ពីបញ្ហាអាកាសធាតុនេះ ៕





អត្ថបទ៖ បាន សុខរិទ្ធិ
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦