ព័ត៌មាន
វត្តអារាមនៅភ្នំពេញ និងខេត្តកណ្តាលត្រៀមជួបជុំធ្វើពិធីទូងស្គរអបអរការជីកព្រែកហ្វូណនតេជោ
នៅសល់ប្រមាណតែ១៩ ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបើកការដ្ឋានផ្លូវការជីកព្រែកហ្វូណនតេជោ នឹងឈានចូលមកដល់។ នាអំឡុងពេលនេះ បណ្តាវត្តអារាមមួយចំនួនខេត្តកណ្តាល និងរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចរាល់អស់ហើយ និងរងចាំថ្ងៃបើកការដ្ឋានជីកព្រែកឈានចូលដល់ដើម្បីជួបជុំព្រះសង្ឃ និងពុទ្ធបរិស័ទ ធ្វើពិធីសាសនា និងទូងស្គរ អបអរសាទរការជីកព្រែកហ្វូណនតេជោ។

ព្រះចៅអធិការ និងតំណាងព្រះចៅអធិការវត្តនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល មានថេរដីកាឲ្យ BTV ដឹងនៅថ្ងៃទី១៦ ខែកក្កដានេះថា ដោយមានការអនុញ្ញាតិពីរាជរដ្ឋាភិបាល នៅថ្ងៃទី៥ ខែសីហានេះ តាមវត្តនឹងមានរៀបចំធ្វើការជួបជុំព្រះសង្ឈ និងប្រជាពុទ្ធបរិស័ទ ប្រារព្ធពិធីសាសនា និងធ្វើការទូងស្គរ វាយជួង រគាំង អបអរសាទរ និងធ្វើពិធីសាសនាបួងសួងសុំការជីកព្រែកហ្វូណនតេជោ ដំណើរការរលូន និងជីកឲ្យហើយរួចរាល់តាមផែនការគ្រោងទុក ដើម្បីបានជាប្រយោជន៍ផ្នែកសេដ្ឋកិច្ច កសិកម្ម ទេសចរណ៍ និងការចរាចរទំនិញខ្មែរចេញចូល នៅក្នុងសង្គមខែ្មរតរៀងទៅគ្រប់ជំនាន់។
សូមបញ្ជាក់ថា ដើម្បីចូលរួម គាំទ្រ និងអបអរសាទរការបើកការដ្ឋានគម្រោងព្រែកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលនឹងក្លាយជាកេរ្តិ៍មរតកប្រវត្តិសាស្រ្តសម្រាប់កូនចៅជំនាន់ក្រោយ ក្រសួងធម្មការ និងសាសនា បានណែនាំមន្ទីរធម្មការ និងសាសនារាជធានីខេត្ត ត្រូវសហការជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងមេដឹកនាំគ្រប់សាសនារៀបចំវាយគងជួងរគាំង ទូងស្គរ ទះប៉ោត គោះត្រដោក នៅក្នុងតាមទីវត្តអារាមឲ្យបានព្រមៗគ្នា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩និង៩នាទីព្រឹក៕





អត្ថបទ៖ ស៊ុម សុខជា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧