ព័ត៌មាន
សម្តេចប្រធានរដ្ឋសភា៖ ក្រោមម្លប់សន្តិភាពនិស្សិតអាហារូបករណ៍សិក្សានៅក្រៅប្រទេសនឹងទទួលបានចំណេះដឹងថ្មីៗមករួមចំណែកអភិវឌ្ឍប្រទេសជាតិ
នៅក្នុងឱកាសទទួលជួបសំណេះសំណាល និងការផ្តល់អនុសាសន៍ដល់និសិ្សតជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន និងសិង្ហបូរី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការទទួលបានឱកាសទៅសិក្សានៅប្រទេសសិង្ហបូរី និងជប៉ុន របស់ជ័យលាភីទំាងអស់ មិនត្រឹមជាមោទកភាពរបស់ខ្លួន និងក្រុមគ្រួសារផ្ទាល់នោះទេ តែជាមោទកភាពមួយសម្រាប់ប្រទេសជាតិថែមទៀតផង។ សម្តេច មានសង្ឃឹមយ៉ាងមុតមាំថា និស្សិតជ័យលាភីទំាងអស់នឹងក្លាយជាធនធានដ៏សំខាន់និងមានតម្លៃ ជាស្ពានសម្រាប់ការអភិវឌ្ឍអនាគតសង្គមជាតិ និងសម្រាប់អនាគតរបស់ក្មួយៗនិស្សិតផ្ទាល់។

សម្តេចរដ្ឋសភាធិបតី បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីចំនួន៣០ នាក់ ដែលក្នុងនោះមានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនចំនួន ២៥ នាក់ និងទៅសិង្ហបូរីចំនួន ៥ នាក់ ចូលជួបសំណេះសំណាល និងទទួលអនុសាសន៍ នាព្រឹកថ្ងៃទី១៦ កក្កដា ឆ្នាំ២០២៤ ។ សម្តេចរដ្ឋសភាធិបតី បានកោតសរសើរពីការសិក្សារបស់ជ័យលាភីទំាងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានអាហារូបករណ៍ដែលមិនមែនជាការធម្មតានោះទេ គឺត្រូវទាមទារការតស៊ូ និងព្យាយាមជាខ្លំាងណាស់ និងត្រូវឆ្លងកាត់ដំណាក់កាលប្រកួតប្រជែងវាយតម្លៃយ៉ាងហ្មត់ចត់ ទើបសម្រេចទទួលបានអាហាររូបករណ៍នេះ។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ការទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសនេះ ជាការប្រសើរខ្លាំងណាស់ ព្រោះទំាងប្រទេសជប៉ុននិងសិង្ហបូរី ជាប្រទេសដែលមានការអភិវឌ្ឍ រីកចម្រើនជឿនលឿនខ្លាំង ហើយគេតែង ចាត់ទុកប្រទេសនេះ ជាប្រទេសមួយដែលមានការរីកចម្រើន ជឿនលឿនក្នុងតំបន់ និងនៅលើលោកពិភពលោកខាងប្រព័ន្ធសិក្សាអប់រំ។

ម្យ៉ាងវិញទៀត សម្តេចបានគូសបញ្ជាក់ថាក្មួយៗនិស្សិតទំាងអស់ដែលបានកើត និងធំធាត់នៅក្នុងសម័យសន្តិភាពនេះ ពិតជាមានសំណាងខ្លំាងណាស់ បើប្រៀបធៀបទៅនឹងសម័យសម្តេច និងថ្នាក់ដឹកនាំផ្សេងទៀត កាលនៅវ័យក្មេង។ កាលនៅជាយុវជន សម្តេចបានជាប់អាហារូបករណ៍ Columbo នៃប្រទេសអូស្រា្តលី ផងដែរ ប៉ុន្តែមិនបានចេញទៅសិក្សានោះទេដោយសារប្រទេសជាតិបានធ្លាក់ក្នុងភ្លើងសង្រ្គាម ដែលរបបប៉ុលពតឡើងគ្រប់គ្រងប្រទេស នៅក្នុងឆ្នាំ១៩៧៥។

ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនទៀត បានខិតខំកសាង អភិវឌ្ឍប្រទេសជាតិ លះបង់គ្រប់យ៉ាងដើម្បីកម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ក្នុងនាមពលរដ្ឋខ្មែរ ក្មួយៗនិស្សិតទំាងអស់ ពិតជាមានមោទកភាព ដែលបានរស់នៅក្នុងរបបសន្តិភាពដែលកម្ពុជាស្មើមុខស្មើមាត់ និងគេនៅឆាកអន្តរជាតិ ខុសឆ្ងាយពីអតីតកាលដែលគេស្គាល់កម្ពុជា តែរបបខ្មែរសម្លាប់ខ្មែរ។ បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាពពេញលេញ និងកំពុងថែរក្សាសន្តិភាពនេះឱ្យបានគង់វង្ស ក្នុងពេលដែលប្រទេសជាច្រើនលើពិភពលោកកំពុងស្វែងរកសន្តិភាពនៅឡើយ។

សម្តេចរដ្ឋសភាធិបតី បានក្រើនរំឭកថា ចំណេះដឹង និងបទពិសោធន៍ដែលក្មួយៗនឹងទទួលបានពីក្រៅប្រទេសប្រាកដជាមានតម្លៃក្នុងការរួមចំណែកដល់ការអភិវឌ្ឍមាតុភូមិកម្ពុជា។“ក្មួយៗអាចចាត់ទុកជាអ្នកដឹកនាំវ័យក្មេង ដែលពោរពេញទៅដោយក្តីសុបិន ថាមពល និងការលើកទឹកចិត្ត ដែលនឹងរួមចំណែកនាំ ប្រទេសកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍ។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ផ្តាំផ្ញើឱ្យក្មួយៗនិស្សិតថែរក្សាសុខភាពឱ្យបានល្អ ចេះសាមគ្គីគ្នា ក្នុងអំឡុងពេលនៅឆ្ងាយពីផ្ទះ ពីគ្រួសារ និងត្រូវខិតខំស្រូបយកចំណេះដឹង និងប្រាជ្ញាជាក់ស្តែងពីប្រទេសគេ ដើម្បីកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ខ្លួនឯង និងគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល។

ជាចុងក្រោយ សម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើដល់និស្សិតទំាងអស់ត្រូវរក្សាឱ្យបានគត់មត់នូវឱកាសដ៏សំខាន់នេះក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូបប្រកបដោយបញ្ញាញាណ សីលធម៌ វិន័យ និងសេចក្តីថ្លៃថ្នូរ។ ជាងនេះទៀត ត្រូវរក្សាសុខភាពឱ្យបានល្អ ខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង បទពិសោធន៍ និងត្រូវបង្កើតមិត្តភាពល្អ និងសាមគ្គីរវាងគ្នា និងតភា្ជប់ទំនាក់ទំនងជាមួយប្រជាជនសិង្ហបុរី ជប៉ុន និងប្រទេសផ្សេងទៀត តាមដែលអាចធ្វើទៅបាន ព្រោះការតភ្ជាប់ទាំងនេះនឹងបង្កើននូវបទពិសោធន៍ ការសិក្សាផ្ទាល់ខ្លួន និងរួមចំណែកដល់ទំនាក់ទំនងអន្តរជាតិកាន់តែរឹងមាំផងដែរ។ សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តថា យុវជនត្រូវធ្វើខ្លួនជាឯកអគ្គរាជទូតម្នាក់តំណាងប្រទេសជាតិ និងត្រូវស្វែងរកផលប្រយោជន៍ជូនជាតិមាតុភូមិ ការពារតម្លៃប្រទេសជាតិ នៅគ្រប់ពេលវេលា៕






អត្ថបទ ៖ BTV NEWS
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧