ព័ត៌មាន
ប.ស.ស. គ្រោងពង្រីកវិសាលភាពបន្ថែមនៅបណ្តាផ្សារទំនើប ដើម្បីផ្តល់សេវាឲ្យខិតជិតដល់ពលរដ្ឋ
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅពេលអនាគតខាងមុខគ្រោងនឹងដាក់ឱ្យដំណើរការទីតាំងផ្ដល់សេវាសាធារណៈរបស់ខ្លួននៅតាមបណ្ដាផ្សារទំនើប ក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់ភាពងាយស្រួល និងកាត់បន្ថយពេលវេលាដល់ប្រជាពលរដ្ឋក្នុងការទទួលសេវាសាធារណៈរបស់ ប.ស.ស.។

យោងតាមផេកផ្លូវការរបស់បេឡាជាតិសន្តិសុខសង្គម បានសសេរថា ក្នុងឱកាសបើកកិច្ចប្រជុំផ្ទៃក្នុងនៅថ្ងៃទី១៦ កក្កដា ឆ្នាំ២០២៤កន្លងទៅ នៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការនូវទីតាំងផ្តល់សេវាសាធារណៈនៅតាមផ្សារទំនើបនេះ គឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាសមាជិក ប.ស.ស. ក្នុងការមកទទួលសេវានៅទីតាំងដែលជិត និងអាចកាត់បន្ថយពេលវេលាទទួលសេវា ថែមទាំងផ្ដល់ភាពងាយស្រួលកាន់តែជិត លឿនរហ័ស តម្លាភាព និងប្រកបដោយប្រសិទ្ធភាព។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានកោតសរសើរ និងជំរុញដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចការងាររបស់ខ្លួនឱ្យកាន់តែមានភាពល្អប្រសើរ ដើម្បីទទួលបានការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ខាងលើនេះ មានការចូលរួមពីប្រធាន/អនុប្រធាននាយកដ្ឋាន ប្រធាន/អនុប្រធានការិយាល័យដោយផ្ទាល់ និងប្រធាន/អនុប្រធាន សាខា ប.ស.ស. ទូទាំងប្រទេស តាមប្រព័ន្ធអនឡាញសរុបប្រមាណជា ៤០០រូប៕






-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦