ព័ត៌មាន
លោកជំទាវ ឱ វណ្ណឌីន ជួបសំណេះសំណាលស្ដីពីការជំរុញ និងបង្កើនការថែទាំសុខភាពបឋមក្នុងខេត្តព្រះវិហារ
នៅព្រឹកថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំធំមន្ទីរសុខាភិបាលខេត្តព្រះវិហារ មានរៀបចំពិធីសំណេះសំណាលស្ដីពីការជំរុញ និងបង្កើនការថែទាំសុខភាពបឋមក្នុងខេត្តព្រះវិហារក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ។ ពិធីនេះ ក៏មានការ អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អង្គការដៃគូ អជ្ញាធរក្រុង/ស្រុកទាំង៨ ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការនៃមន្ទីរ សុខភិបាលជាច្រើនរូប។

នាឱកាសនោះលោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្ត បានលើកឡើងថា វត្តមានរបស់លោកជំទាវ នៅក្នុងឱកាសនេះ គឺបានសបញ្ជាក់ឱ្យឃើញ អំពីការគិតគូរយកចិត្តទុកដាក់ ខ្ពស់បំផុត ចំពោះខឿនសុខភាព ជាពិសេសការថែទាំសុខភាពបឋមសម្រាប់សហគមន៍ របស់ក្រុម គ្រូពេទ្យ ក៏ដូចជានៅក្នុងខេត្តព្រះវិហារ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តការ ដឹកនាំនាវាកម្ពុជាឱ្យមានសុខសន្តិភាព កិត្យានុភាព និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើគ្រប់ វិស័យជាបន្តទៀត។

ទន្ទឹមនឹងនេះលោកជំទាវក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ លោកប្រធានមន្ទីរសុខាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិក ក៏ដូចជា ក្រុមគ្រូពេទ្យទាំងអស់ក្នុងខេត្តព្រះវិហារ ដែលបានរួបរួមសាមគ្គី និងសហការគ្នាបានយ៉ាងល្អប្រសើរ ខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយមនសិកាវិជ្ជាជីវៈត្រឹមត្រូវ ក្នុងការ លើកស្ទួយវិស័យសុខាភិបាល លើកកម្ពស់ខឿនសុខភាព និងសង្គ្រោះអាយុជីវិតប្រជាជន ដោយមិន ប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬពណ៌សម្បុរឡើយ។

នៅក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានជំរុញដល់លោកប្រធាន មន្ទីរសុខាភិបាល ប្រធានមន្ទីរពេទ្យ ប្រធានស្រុកប្រតិបត្តិ មន្ត្រីសុខាភិបាល និងវិស័យសុខាភិបាល ឯកជនទាំងអស់ សូមបន្តរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងបង្កើន កិច្ចសហការ និងកិច្ចសហប្រតិបត្តិការ ល្អ និងរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃសេវាសុខាភិបាល ទាំងនៅមូលដ្ឋាន សុខាភិបាលសាធារណៈ និងឯកជន ជាពិសេសសុខភាពនៅតាមសហគមន៍ ហើយត្រូវទទួលខុសត្រូវ ក្នុងការផ្តល់សេវាសុខាភិបាល ការស្រាវជ្រាវ ជំងឺឆ្លងនិងជំងឺមិនឆ្លង ពង្រឹងប្រព័ន្ធអង្កេតតាមដាន ដើម្បីឆ្លើយតបគ្រោះអាសន្ន ផ្នែកសុខភាពសាធារណៈឱ្យស្របតាមលក្ខខ័ណ្ឌច្បាប់សុខភាព។ ត្រូវរួម គ្នារៀបចំ និងអនុវត្តឱ្យមានសុវត្ថិភាពនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធាមនុស្ស ក្នុងវិស័យសុខាភិបាល ពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ ក្រមសីលធម៌វិជ្ជាជីវៈ និងឥរិយាបទ នៃការផ្តល់សេវា។ តាមដានត្រួត ពិនិត្យ និងវាយតម្លៃគុណភាពសេវាសុខាភិបាលឱ្យបានទៀងទាត់ ដោយគិតទាំងគុណភាពសវាក្នុង វិស័យឯកជនផងដែរ និងត្រូវចាត់វិធានការក្នុងការកែរលម្អនូវគ្រប់ចំណុចខ្វះខាត ដើម្បីធ្វើឱ្យគុណ ភាពនៃការព្យាបាលជំងឺកាន់តែមានប្រសិទ្ធភាពនិងកាន់តែទទួលបាននូវការជឿទុកចិត្តពីប្រជាពលរដ្ឋ។
បន្ថែមពីនេះ លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានអង្គការដៃគូពាក់ព័ន្ធក្នុងខេត្តព្រះវិហារ ដែលបានប្តេជ្ញាជាមួយមន្ទីសុខាភិបាលខេត្ត ចូលរួមអនុវត្តការជំរុញបង្កើនការងារថែទំាសុខភាពបឋម ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឱ្យកាន់ តែរីកចម្រើន៕








អត្ថបទ៖ BTV NEWS
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦