ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី ប្រគល់ថវិកាមនុស្សធម៌ជូនមន្ទីរពេទ្យកុមារជាតិ ចំនួន២៨០លានរៀល
ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មពិធីប្រគល់ថវិកាមនុស្សធម៌ជូនមន្ទីរពេទ្យកុមារជាតិ ចំនួន២៨០លានរៀល ដែលថវិកាទាំងអស់ទទួលបានពីការលក់សំបុត្រទស្សនាការប្រកួតពានរង្វាន់បាល់ទាត់ ដើម្បីសប្បុរសធម៌នៅមន្ទីរពេទ្យកុមារជាតិ, កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។

ពិធីប្រគល់ថវិកាមនុស្សធម៌ជូនមន្ទីរពេទ្យកុមារជាតិនេះ អញ្ជើញមានវត្តមាននាឱកាសនោះរួមមានទាំងវត្តមានរបស់ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ រួមទាំងក្រុមគ្រូពេទ្យ ឯកឧត្តម លោកជំទាវ សមាជិកគណៈកម្មាធិកាអចិន្ត្រៃយ៍ ស.ស.យ.ក. និងក្រុមការងាររៀបចំការប្រកួតពាន់រង្វាន់បាល់ទាត់ Soccer League។
ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានធ្វើរបាយការណ៍អំពីវឌ្ឍនភាពរបស់មនី្ទរពេទ្យ ចាប់តាំងថ្ងៃបង្កើតដំបូង រហូតមកដល់បច្ចុប្បន្ន និងស្ថានភាពរបស់កុមារ ដែលមានជំងឺមកទទួលសេវាពិនិត្យ ព្យាបាល និងសម្រាកក្នុងមនី្ទរពេទ្យកុមារជាតិ។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានដឹកនាំ សមាជិក សមាជិកា ដើម្បីមកប្រគល់ថវិកាជូនមន្ទីរពេទ្យកុមារជាតិនាឱកាសនោះ។ ទន្ទឹមនឹងនោះ ឯកឧត្តម បានកោតសសើរ និងថ្លែងអំណរគុណដល់គណៈកម្មាការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ដែលដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលបានធ្វើការលក់សំបុត្រទស្សនាការប្រកួតពានរង្វាន់បាល់ទាត់ និងកៀរគរសប្បុរសជន ដើម្បីប្រមូលថវិកាជូនមន្ទីរពេទ្យកុមារជាតិ ក្នុងគោលបំណងជួយសម្រួលបន្ទុកមួយចំនួនដល់មន្ទីរពេទ្យ និងកុមារ។
គួរបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់ដើម្បីសប្បុរសនេះ គឺជាជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ក្រុមគ្រួសារ ស.ស.យ.ក. មានគោលបំណងក្នុងការប្រមូលថវិកាពីការលក់សំបុត្រមកជួយឧបត្តម្ភជូនមន្ទីរពេទ្យដែលត្រូវជួយសង្រ្គោះកុមារ។ ការប្រកួតបាល់ទាត់សប្បុរសបានបញ្ចប់ទៅដោយរលូន ដោយមានចូលរួមជួយជ្រោមជ្រែង និងគាំទ្រពីសំណាក់សប្បុរសជន ក្រុមហ៊ុនឯកជន កីឡាករ កីឡាការិនី តារាចម្រៀង តារាសម្តែង និងសមាជិក សមាជិកា ស.ស.យ.ក. ជាច្រើននាក់ផងដែរ៕


















-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦